១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សង្គម” ដូចខាងក្រោម៖
-ពាក្យ “សង្គម” ( អានថា សង់-គំ ឬ -គៈមៈ ) ( ន. ) ( សំ. បា. ) ការជួបជុំគ្នា, ការប្រជុំគ្នា ; ការរាប់រកគ្នា, ការប្រមូលរួបរួមផ្តុំមនុស្សឬសត្វ : សង្គមមនុស្ស, សង្គមសត្វ ។ វេវ. សង្គតិ ។ សង្គមកិច្ច (សង់គៈមៈកិច ឬ សង់គំ-ម៉-) កិច្ចការក្នុងសង្គមឬរបស់សង្គម; កិច្ចការដែលធ្វើឡើងដើម្បីជួយយឹតយោងសង្គមមនុស្សឲ្យបានសុខចម្រើន ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់មុខការដូចពោលខាងលើនេះ : ក្រសួងសង្គមកិច្ច ។ សង្គមដ្ឋាន, -មាល, -សភា, -សាលា ទីឬរោងសម្រាប់ប្រជុំ ។ សង្គមភាព ភាពនៃសង្គម ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ