co khmerwords

ពន្យល់ពាក្យខ្មែរ “អញ”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អញ” ដូចខាងក្រោម៖

-ពាក្យ “អញ” (អានថា អាញ់) (បុ. ស.) ខ្ញុំ (ជា​អញ្ញត្រ​សព្ទ) ។ ពាក្យ​សម្រាប់​ហៅ​ខ្លួន​ឯង ជា​សម្ដី​កូន​ក្មេង និយាយ​ទៅ​រក​កូន​ក្មេង​ផង​គ្នា ឬ​មនុស្ស​ចាស់​និយាយ​ទៅ​រក​កូន​ក្មេង, និយាយ​ទៅ​រក​មនុស្ស​ស្មើ​ភាព​ដែល​ស្និទ្ធស្នាល ឬ​ក៏​អ្នក​ធំ​និយាយ​ទៅ​រក​អ្នក​តូច​ដោយ​ស្និទ្ធស្នាល : ឯង​ទៅ​ចុះ អញ​មិន​ទាន់​ទៅ​ទេ! ។ ខ្មែរ​បុរាណ​ព្រេង​នាយ​ប្រើ​ជា​ពាក្យ​ខ្ពស់, មាន​ពាក្យ​ក្នុង​សិលា​ចារឹក​ថា វ្រះ​កម្រ​តាង​អញ (អានថា -ក័ម-ម៉្រៈ-) គឺ​ព្រះ​តេជ​ព្រះ​គុណ​របស់​ខ្ញុំ ឬ​លោក​អ្នក​ធំ​របស់​ខ្ញុំ ។ អញ​ខ្ញុំ, អញ​ខ្ញុំ​ព្រះ​អង្គ, អញ​ខ្ញុំ​ម្ចាស់ ខ្ញុំ, ខ្ញុំ​ព្រះ​អង្គ, ខ្ញុំ​ម្ចាស់ (ព. បុ. ប្រើ​តែ​ក្នុង​សម័យ​ព្រេង​នាយ) ។ អញ​ឯង ខ្ញុំ​ឯង ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា