១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាកៈ” ដូចខាងក្រោម៖
-ពាក្យ “សាកៈ” ( ន. ) ( បា. សាក; សំ. ឝាក ) អន្លក់; បន្លែ ។ សាកជាតិ ជាតិអន្លក់ឬបន្លែ, អន្លក់ឬបន្លែទាំងពួង : ស្ពៃ, ជីរ, ត្រប់, ត្រកួន, ព្រលឹត,… ជាសាកជាតិ ។ សាកភក្ខ ឬ -ភ័ក្ខ អ្នកដែលបរិភោគតែបន្លែ (តមមិនបរិភោគត្រីសាច់); សរសេរជា សាកភក្ស ឬ -ភ័ក្ស ក៏បាន ។ សាកភោជន ឬ សាកាហារ ម្ហូបដែលមានសុទ្ធតែបន្លែ (ឥតត្រីសាច់) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ