co khmerwords

ពន្យល់ពាក្យខ្មែរ “សាង”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាង” ដូចខាងក្រោម៖

-ពាក្យ “សាង” ( កិ. ) ក, ធ្វើ, សង់ ឲ្យ​កើត​ឡើង (ចំពោះ​ការ​កុសល) : សាង​ព្រះ​ពុទ្ធ​រូប, សាង​គម្ពីរ​ព្រះ​ត្រៃ​បិដក, សាង​ចេតិយ, សាង​សាលា ។ សាង​សង់​ សង់​សម្អិត​សម្អាង​ឲ្យ​បាន​កើត​ឡើង​ជា​ការ​កុសល ។ សាង​សូម សាង​ហើយ​ប្រាថ្នា​ថា​សូម​ឲ្យ​បាន​សម្រេច​តាម​បំណង ។

-ពាក្យ “សាង” ( ន. ) នេសាទុបករណ៍​មួយ​ប្រភេទ មាន​ដង​វែង​សម្រាប់​ចាក់​ត្រី​តូច​ៗ ឲ្យ​ត្បៀត​ជាប់​ក្នុង​ចង្វែក​ផ្លែ ។ ប្រដាប់​ធ្វើ​ដោយ​ឫស្សី មាន​សណ្ឋាន​ដូច​ជា​សាង សម្រាប់​ដោត​សំពៅ​ដែល​កាត់​ជា​កង់​ខ្លី​ៗ : ធ្វើ​សាង​ដោត​អំពៅ, អំពៅ​មួយ​សាង

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា