co khmerwords

ពន្យល់ពាក្យខ្មែរ “អធោ”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អធោ” ដូចខាងក្រោម៖

-ពាក្យ “អធោ” (អានថា អៈ-) (និ. ជា កិ. វិ.) ខាង​ក្រោម, ក្នុង​ខាង​ក្រោម ។ ប្រើ​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា អធោ​កាយ ប៉ែក​ខ្លួន​ខាង​ក្រោម ។ អធោ​គមវាត (អានថា -គៈមៈ-) ខ្យល់​ដែល​បក់​ក្នុង​ខ្លួន​ពី​ខាង​លើ​ចុះ​មក​ក្រោម ។ អធោ​បាត ការ​ធ្លាក់​ចុះ​ក្រោម ។ អធោ​ភាគ ចំណែក​ឬ​ប៉ែក​ខាង​ក្រោម ។ អធោ​មុខ ដែល​មាន​មុខ​សំយុង​ចុះ (បើ​ស្ត្រី​ជា អធោ​មុខា) ។ អធោ​លោក លោក​ខាង​ក្រោម (បាតា-ល), ហៅ អធោ​ភពន៍ ក៏​បាន, អ. ថ. -ភប់ ។ អធោ​សេយ្យា ការ​ដេក​ផ្កាប់​មុខ, ការ​ដេក​ផ្ទាល់​លើ​ផែន​ដី ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា