co khmerwords

ពន្យល់ពាក្យខ្មែរ “អនរិយ ឬ អនារ្យ”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនរិយ ឬ អនារ្យ” ដូចខាងក្រោម៖

-ពាក្យ “អនរិយ ឬ អនារ្យ” (អានថា អៈន៉ៈរ៉ិយៈ) (គុ.) ដែល​មិន​មែន​ជា​អរិយៈ, ដែល​ពុំ​ប្រសើរ, មិន​ល្អ, ថោក​ទាប, ដែល​មិន​ចម្រើន, ដែល​មិន​ចុះ​របៀប, ឆ្គង, ខ្ជីខ្ជា (សរសេរ​ជា អនរិយៈ ឬ អនារ្យៈ ក៏​បាន) ។ ព.ផ្ទ. អរិយ, អារ្យ ឬ អរិយៈ, អារ្យៈ ។ អនរិយ​ជន ឬ អនារ្យ- ជន​ពុំ​ប្រសើរ, ជន​មាន​សណ្តាប់ធ្នាប់​ខ្ជីខ្ជា ។ អនរិយ​ធម្ម ឬ អនារ្យ​ធម៌ សណ្តាប់ធ្នាប់​ឬ​បែប​បទ​ខ្ជីខ្ជា, រយីករយាក, អំពើ​ព្រៃផ្សៃ, កំណាច​ឃោរឃៅ, អំពើ​សាហាវ​យង់ឃ្នង ។ អនរិយប្បទេស ឬ អនារ្យ​ប្រទេស ប្រទេស​មិន​ចម្រើន, ប្រទេស​ឥត​របៀប ។ល។ 

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា