co khmerwords

ពន្យល់ពាក្យខ្មែរ “សាធ្វសាធុ ឬ សាធ្វាសាធុ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាធ្វសាធុ ឬ សាធ្វាសាធុ” ដូចខាងក្រោម៖

-ពាក្យ “សាធ្វសាធុ ឬ សាធ្វាសាធុ” ( អានថា -ធ្វៈ- ) ( ន. ) ( សំ. បា. < សាធុ “សប្បុរស” + អសាធុ “អសប្បុរស”, ផ្លាស់ ឧ របស់ សាធុ ជា វ > សាធ្វ) សប្បុរស​និង​អសប្បុរស, អ្នក​ល្អ​និង​អ្នក​អាក្រក់, អ្នក​ប្រព្រឹត្ត​ត្រឹមត្រូវ​និង​អ្នក​ប្រព្រឹត្ត​ខ្ជីខ្ជា : ពួក​សាធ្វ​សាធុ​បើ​ទុក​ជា​ច្រឡំ​គ្នា ក៏​មិន​យូរ​ប៉ុន្មាន​ដូច​ប្រេង​លាយ​ទឹក ។ ប្រើ​ជា សាធ្វា​សាធុ​ជន ក៏​បាន (ព. កា.) : សាធ្វា​សាធុ​ជន ទោះ​សម្ពន្ធ​រួប​រួម​គ្នា យូរ​ទៅ​គង់​ឃ្លាត​ឃ្លា ព្រោះ​ចរិយា​ផ្សេង​ដោយ​ខ្លួន

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា