១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សានុសិស្ស” ដូចខាងក្រោម៖
-ពាក្យ “សានុសិស្ស” ( អានថា -សឹស ) ( ន. ) ( ពាក្យបំប្រួញមកពី សិស្សានុសិស្ស បា. < សិស្ស + អនុស្សិស្ស ) សិស្សតូចនិងសិស្សធំ ឬសិស្សផ្ទាល់នឹងចៅសិស្ស : ពួកសានុសិស្ស (ម. ប្រ., ច្រ. ប្រ. សិស្សានុសិស្ស ផង) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ