co khmerwords

ពន្យល់ពាក្យខ្មែរ “សាន្ត”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាន្ត” ដូចខាងក្រោម៖

-ពាក្យ “សាន្ត” ( អានថា សាន ) ( គុ. ) ( សំ. ឝាន្ត; បា. សន្ត ) ដែល​ស្ងប់, រម្ងាប់, ស្ងប់​រម្ងាប់; ក្សេមក្សាន្ត, សុខ​ស្រួល : ស្រុក​សុខ​សាន្ត ស្រុក​សុខ​ស្រួល, ស្រុក​ក្សេមក្សាន្ត ។ សាន្ត​គ្រោះ​ (សាន-) ដែល​ស្បើយ​គ្រោះ​កាច, ស្បើយ​គ្រោះ​ថ្នាក់ : ព្រៃ​សាន្ត​គ្រោះ ព្រៃ​ដែល​ឥត​គ្រោះ​កាច, ព្រៃ​ដែល​មិន​ចាញ់ ។ សាន្តត្រាណ (សាន-) ដែល​មាន​ការ​គ្រប់គ្រង​ឬ​មាន​ពំនាក់​នាំ​ឲ្យ​បាន​សុខ​ស្រួល​ហើយ : ស្រុក​សាន្តត្រាណ (ម. ព. ត្រាណ ផង) ។ សាន្ត​សុខ សុខ​ស្រួល ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា