១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាប ឬ សាបៈ” ដូចខាងក្រោម៖
-ពាក្យ “សាប ឬ សាបៈ” ( អានថា សាប សាប៉ៈ ) ( ន. ) ( បា. សាប; សំ. ឝាប ) សម្បថ ។ សាបកៈ ឬ សាបករ អ្នកស្បថ ( បើស្ត្រីជា សាបិកា ឬ សាបការិកា ) ។ សាបកម្ម ការស្បថ ។ សាបវាទ ពាក្យស្បថ, សម្បថ ។ សាបវាទី អ្នកដែលនិយាយឡើងអាងតែស្បថ (បើស្ត្រីជា សាបវាទិនី) ។ល។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ