១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាប់” ដូចខាងក្រោម៖
-ពាក្យ “សាប់” ( កិ. ) កាប់ចិញ្ច្រាំស្រាលៗញាប់ៗឲ្យដាច់ជាចំណិតតូចៗស្ដើងៗ : សាប់ផ្លែល្ហុង, សាប់ទំពាំង, សាប់តាសក់ ។ អុំទូកញាប់ៗ : សាប់ច្រវាព្រមគ្នា ។ ព. ប្រ. ស្ដីបន្ទោសញាប់មាត់ : សាប់ព្រឹកសាប់ល្ងាច ព្រឹកបន្ទោសល្ងាចបន្ទោសយ៉ាងញាប់មាត់ ។ សូត្រសេចក្ដីឬសូត្រធម៌យ៉ាងញាប់ស្អេក : សាប់តែមួយសន្ទុះចប់ភ្លាម (ព. សា.) ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ