co khmerwords

ពន្យល់ពាក្យខ្មែរ “សាមគ្គីភេទ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមគ្គីភេទ” ដូចខាងក្រោម៖

-ពាក្យ “សាមគ្គីភេទ” ( អានថា សាមុ័ក-គី-ភេត ) ( ន. ) ( បា. ) ការ​បែក​សាមគ្គី; សាមគ្គី​ភេទ​កើត​ពី​មានៈ គឺ​ការ​ប្រកាន់​រៀង​រាល់​ខ្លួន​ជា​ប្រភព​ឬ​ជា​មូលដ្ឋាន មាន​ត្រឹម​តែ​សេចក្ដី​វិនាស​ជា​លទ្ធ​ផល​ផ្តល់​សេចក្ដី​ទុក្ខ​ឲ្យ​ជា​ដរាប ។ (ព. កា. ថ្លែង​ពី​ទោស​នៃ​សាមគ្គី​ភេទ) : សាមគ្គី​ភេទ ជា​មូល​ហេតុ បើក​ឲ្យ​សត្រូវ ចូល​លុក​រុករាន អស់​ឥត​មាន​ផ្លូវ ទោះ​ធ្វើ​ម្ដេច​កូវ ក៏​កែ​ពុំ​បាន ។ ដូច​រដ្ឋ​វជ្ជី មាន​សាមគ្គី តាំង​ពី​បុរាណ​វស្សការៈ មន្ត្រីឈ្លានពាន ប្រើ​ល្បិច​មូល​បាន ញុះញង់​ខ្ទេចខ្ទី ។ យក​បាន​ប្រទេស ដែល​គេ​ប្រហែស ឲ្យ​បែក​សាមគ្គី ប្រើ​ខ្សឹប​ងាយ​ៗ ឥត​ចាយ​រូបីយ៍ ថែម​ទាំង​មាន​ល្បី ថា​ឈ្លាស​ផង​ទៀត ។ (រឿង​រដ្ឋ​វជ្ជី​មាន​សាមគ្គី​ភេទ ព្រោះ​ចាញ់​ល្បិច​ខ្សឹប របស់​វស្សការៈ ជា​អគ្គ​សេនាបតី​នៃ​ព្រះ​បាទ​អជាត​សត្រូវ ក្នុង​បុរាណ​សម័យ) ។ ហេតុ​នេះ​គួរ​ខ្លាច ប្រយ័ត្ន​កំណាច លប​ចូល​ជ្រៀត​បៀត ធ្វើ​សាមគ្គី ឲ្យ​ខូច​បង់​សៀត បែក​ហើយ​ផ្សារ​ទៀត ពុំ​ងាយ​ជិត​ឡើយ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា