co khmerwords

ពន្យល់ពាក្យខ្មែរ “សាមញ្ញ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមញ្ញ” ដូចខាងក្រោម៖

-ពាក្យ “សាមញ្ញ” ( អានថា -មុ័ញ ) ( គុ. ) ( បា. ; សំ. សាមាន្យ ) សាធារណៈ; ដែល​ជា​ធម្មតា; ដែល​ស្មើ​ៗ​តែ​គ្នា; ដែល​រាប់​រយ​រាប់​ពាន់ : ពាក្យ​សាមញ្ញ គ្រាម​ភាសា, ពាក្យ​ផ្សារ។ មនុស្ស​សាមញ្ញ មនុស្ស​សាធារណៈ, មនុស្ស​រយ ។ របស់​សាមញ្ញ របស់​រយ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សាមុ័ញញ៉ៈ, ដូច​ជា សាមញ្ញ​នាម សាធារណ​នាម (ព. ផ្ទ វិសាមញ្ញ​នាម) ។ សាមញ្ញ​លក្ខណៈ សេចក្ដី​កំណត់​ឃើញ​ស្មើ គឺ​ឃើញ​ថា អនិច្ចំ, ទុក្ខំ , អនត្តា ជា​សភាព​ប្រព្រឹត្ត​ទៅ​ស្មើ​គ្នា​ទួទៅ​គ្រប់​រូប​សត្វ​លោក ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា