១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមសិប” ដូចខាងក្រោម៖
-ពាក្យ “សាមសិប” ( ប. សំ. ) ( ស. អ. ថ. សាមស៊ិប ) ដប់បីដង (៣០) ។ ( ន. ) ឈ្មោះវល្លិមួយប្រភេទ ដើមតូចរឹង មានបន្លា ស្លឹកមូលល្អឹតៗស្រួចៗមើមមូលៗតូចៗក្លិនក្រពុលបន្តិចៗដុះជាចង្កោម, បើបន្សាបឲ្យអស់រសជាតិក្រពុលហើយប្រកបការធ្វើជាបង្អែមបាន រាប់អានទុកជាចំណីមានតម្លៃមួយយ៉ាងរបស់ខ្មែរ : ដំណាប់មើមសាមសិប ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ