co khmerwords

ពន្យល់ពាក្យខ្មែរ “សាមីចិ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សាមីចិ” ដូចខាងក្រោម៖

-ពាក្យ “សាមីចិ” ( អានថា -ម៉ី-ចិ ) ( គុ. ) ( បា. ) ដែល​ត្រឹម​ត្រូវ, ប្រពៃ, សម​គួរ, គួរ​គាប់, មិន​ឆ្គង ។ សាមីចិ​កម្ម កិច្ច​ការ​ត្រឹម​ត្រូវ; ការ​គោរព, ការ​គប្បី ។ សាមីចិ​បដិបត្តិ បដិបត្តិ​ត្រឹម​ត្រូវ ។ សាមីចិ​បដិបទា បដិបទា​ប្រពៃ ។ សាមីចិ​បដិបន្ន អ្នក​បដិបត្តិ​ត្រឹម​ត្រូវ (បើ​ស្ត្រី​ជា សាមីចិ​បដិបន្នា) ។ សាមីចិ​វត្ត វត្ត​បដិបត្តិ​ត្រឹម​ត្រូវ ។ សាមីចិ​វាចា ឬ -វាទ សម្ដី​ត្រឹម​ត្រូវ, ពាក្យ​គោរព, ពាក្យ​គួរ​សម ។ សាមីចិ​វាទី អ្នក​ដែល​ប្រើ​សម្ដី​គួរ​សម​ជានិច្ច ។ ប្រើ​ស្ត្រី​ជា សាមីចិ​វាទិនី ។ សាមីចិ​សាសន៍ ឬ -សាសនា ពាក្យ​ប្រៀន​ប្រដៅ​ដែល​គួរ​គោរព, ពាក្យ​ប្រៀន​ប្រដៅ​ត្រឹម​ត្រូវ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា