co khmerwords

ពន្យល់ពាក្យខ្មែរ “អនាគាមី”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាគាមី” ដូចខាងក្រោម៖

-ពាក្យ “អនាគាមី” (អានថា អៈន៉ា-) (ន.) អ្នក​មិន​មក​កាន់​កាម​ធាតុ​ទៀត គឺ​អរិយ​បុគ្គល​ដែល​បាន​សម្រេច​ផល​ទី​៣​នៃ​លោកុត្តរ​ធម៌​ហើយ, លុះ​អស់​អាយុ​អំពី​ជាតិ​នេះ, តែង​តែ​ទៅ​កើត​ក្នុង​សុទ្ធាវាស​ព្រហ្ម​លោក បាន​សម្រេច​អរហត្ត​ផល​ហើយ​បរិនិញ្វន​ក្នុង​ទី​នោះ (បើ​ស្ត្រី​ជា អនាគាមិនី) ។ សព្ទ​នេះ កាល​ណា​បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ (ដែល​គួរ​ប្រកប) ត្រូវ​ធ្វើ មី ជា មិ, ដូច​ជា អនាគាមិ​បុគ្គល បុគ្គល​ដែល​បាន​លុះ​អនាគាមិ​ផល ។ អនាគាមិ​ផល លោកុត្តរ​ផល​របស់​អនាគាមិ​បុគ្គល ។ អនាគាមិ​មគ្គ លោកុត្តរ​មគ្គ​របស់​អនាគាមិ​បុគ្គល ។ (ព. ពុ.) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា