co khmerwords

ពន្យល់ពាក្យខ្មែរ “អនាថ”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាថ” ដូចខាងក្រោម៖

-ពាក្យ “អនាថ” (អានថា អៈន៉ាត) (គុ.) ដែល​ឥត​ទី​ពឹង, ឥត​ពំនាក់ ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “ណែលណោល, កណ្តែងកណ្តោច, ត្រមោច, គួរ​ឲ្យ​អាណិត​ពេក, គួរ​ឲ្យ​អាសូរ​ពេក, គួរ​ឲ្យ​សង្វេគ, ឲ្យ​ស្លុត​ចិត្ត” : អនាថ​ចិត្ត ចិត្ត​អាសូរ​ពេក, ចិត្ត​ខ្លោច​ផ្សា, ចិត្ត​សង្វេគ ។ អាណិត​អនាថ (អានថា -អន៉ាត) អាណិត​អាសូរ​ឬ​ពន់​ពេក ។ អនាថ​ករ (អានថា -ថៈ-) ដែល​ធ្វើ​ឲ្យ​ឥត​ទី​ពឹង​ឬ​ធ្វើ​មិន​ឲ្យ​ជា​ពំនាក់​បាន ។ អនាថ​ជន ឬ -បុគ្គល (អានថា -ថៈ-) អ្នក​ដែល​ឥត​ទី​ពឹង (ព. កា.) : អនាថ​ជន គួរ​កុំ​ទម្រន់ ក្នុង​ក្តី​ក្រ​ទ័ល កុំ​ធ្វើ​លែនលន ត្រូវ​ខំ​ខ្វាយខ្វល់ ឲ្យ​ត្រាតែ​ដល់ ទី​ផុត​ទ័ល​ក្រ ។ អនាថ​ភាព ភាព​នៃ​បុគ្គល​ដែល​គ្មាន​ទី​ពឹង​ពំនាក់, ការ​ក្រីក្រ​លំបាក​ដោយ​ខ្វះ​មុខ​របរ​រក​ស៊ី​និង​ទី​ជ្រក​កោន : ធ្លាក់​ចុះ​ក្នុង​អនាថ​ភាព, ប្រកប​ដោយ​អនាថ​ភាព ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា