co khmerwords

ពន្យល់ពាក្យខ្មែរ “អនាថិបិណ្ឌិក”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាថិបិណ្ឌិត” ដូចខាងក្រោម៖

-ពាក្យ “អនាថិបិណ្ឌិត” (អានថា អៈន៉ាថៈបិន-ឌិក) (ន.) នាម​ពិសេស​របស់​មហា​សេដ្ឋី​ម្នាក់​ឈ្មោះ​សុទត្ត​នៅ​ក្នុង​ក្រុង​សាវត្ថី, ជា​អ្នក​កសាង​វត្ត​ជេតវ័ន​ឬ​ជេតពន, ជា​មហា​ឧបាសក​ម្នាក់​របស់​ព្រះ​សក្យ​មុនី​គោតម​បរម​គ្រូ, មាន​ឈ្មោះ​ប្រាកដ​ច្រើន​អន្លើ​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា : អនាថ​បិណ្ឌិក និង​នាង​វិសាខា ជា​មហា​ឧបាសក មហា​ឧបាសិកា​មាន​នាម​ល្បី​ក្នុង​ពុទ្ធ​កាល

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា