co khmerwords

ពន្យល់ពាក្យខ្មែរ “អនាទរ”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាទរ” ដូចខាងក្រោម៖

-ពាក្យ “អនាទរ” (អានថា អៈន៉ាទៈរៈ ឬ -ទ) (ន.) សេចក្ដី​មិន​អើពើ, ការ​ពុំ​គោរព, ពុំ​យក​ចិត្ត​ទុក​ដាក់, ការ​មិន​ប្រុង​ប្រយ័ត្ន, ការ​ពុំ​នាំ​ពា, ពុំ​ស្រវា​ស្រទេញ, ដំណើរ​តោះតើយ, សោះ​អង្គើយ, ការ​មើល​ងាយ : ទទួល​ភ្ញៀវ​ដោយ​អនាទរ ។ ព. វ. ឈ្មោះ​ដំណើរ​ប្រយោគ​មួយ​ប្រភេទ ប្រើ​ពាក្យ​ថា កាល, កាល​ដែល, កាល​បើ ជា​គ្រឿង​សម្គាល់ ហៅ​ថា ប្រយោគ​អនាទរ, ដូច​ជា កាល​ដែល​ខ្ញុំ​កំពុង​និយាយ​អំពី​រឿង​នុះ, ស្រាប់​តែ​គាត់​មក​ឃាត់​ខ្ញុំ​មិន​ឲ្យ​និយាយ​ត​ទៅ​ទៀត ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈន៉ាទៈរៈ, ដូច​ជា អនាទរ​កថា សម្ដី​ដែល​និយាយ​ដោយ​ការ​មិន​អើពើ ។ អនាទរ​ទុក្កដ អាបត្តិ​ទុក្កដ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ការ​មិន​អើពើ, មិន​ប្រុង​ប្រយ័ត្ន (ព. វិ. ពុ.) ។ អនាទរ​ភាព ភាវៈ​តោះតើយ (ព. ផ្ទ. អាទរ​ភាព) ។ អនាទរ​មិត្ត ឬ -មិត្រ មិត្រ​ដែល​រាប់​អាន​គ្នា​ដោយ​ការ​មិន​ស៊ប់​ចិត្ត (ព. ផ្ទ. អាទរ​មិត្ត, ទឡ្ហ​មិត្ត) ។ អានាទរាបត្តិ (អានថា -ទៈរា-, បា. < អនាទរ + អាបត្តិ) អាបត្តិ​ដែល​ភិក្ខុ​ត្រូវ​ព្រោះ​ការ​មិន​អើពើ, មិន​ប្រុង​ប្រយ័ត្ន (ព. វិ. ពុ.) ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា