១. ព្យញ្ជនៈ “អ”
“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាធិបតេយ្យ” ដូចខាងក្រោម៖
-ពាក្យ “អនាធិបតេយ្យ” (អានថា អៈន៉ាធិប៉ៈ តៃ, កុំថា -ប៉ៈតី) (ន.) ការដែលគ្មានអាធិបតេយ្យ, គ្មានឥស្សរភាព, ដំណើរឥតសិទ្ធិសេរីភាពក្នុងការគ្រប់គ្រង, ភាពនៃប្រជារាស្រ្តដែលមិនមានមគ្គុទ្ទេសក៍ : ប្រទេសដែលឋិតនៅក្នុងអនាធិ-បតេយ្យ មិនអាចញ៉ាំងសេចក្ដីចម្រើនឲ្យកើតបានឡើយ ។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)