co khmerwords

ពន្យល់ពាក្យខ្មែរ “អនាមយ ឬ អនាម័យ”

១. ព្យញ្ជនៈ “អ”

“អ” ជាព្យញ្ជនៈទី៨ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “អនាមយ ឬ អនាម័យ” ដូចខាងក្រោម៖

-ពាក្យ “អនាមយ ឬ អនាម័យ” (អានថា អៈន៉ាមៈយៈ) (ន.) ដំណើរ​មិន​មាន​រោគ​ឬ​ឥត​ជំងឺ, សេចក្ដី​សុខ​សប្បាយ​ខ្លួន, ដំណើរ​ជា​ខ្លួន ។ ព. ផ្ទ. អាមយ ឬ អាម័យ ។ ក្រុម​អនាម័យ ក្រុម​បំបាត់​រោគ, ក្រុម​សុខាភិបាល ។ អនាមយ​គ្រឹះ​ មន្ទីរ​ព្យាបាល​រោគ ។ អនាមយដ្ឋាន ឬ -ស្ថាន ទី​ដែល​នៅ​ជា​សុខ​ឥត​នាំ​បណ្តាល​ឲ្យ​កើត​ជំងឺ ។ អនាមយ​ភាព ភាវៈ​នៅ​ជា​សុខ​ឥត​រោគព្យាធិ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា