ទ្វីបអាមេរិកខាងជើង (NORTH AMERICA) មានផ្ទៃដី 24,709,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 23ប្រទេសដោយមានប្រទេស ៣ធំៗគឺ ប្រទេសកាណាដា, សហរដ្ឋអាមេរិក និង ប្រទេសម៉ិកស៊ីកូ។ ពាក្យនេះគ្រប់ដណ្តប់ទាំងអាមេរិកខាងជើង និងខាងត្បូង។ អ្នកធ្វើផែនទីបុរាណរបស់អ៊ឺរ៉ុប បានដាក់ឈ្មោះមួយនេះក្នុងការឲ្យកិត្តិយសទៅកាន់លោក Amerigo Vespucci ដែលជាអ្នកនាវាចរដ៏ល្បីជនជាតិអ៊ីតាលីម្នាក់។ លោកមិនមែនជាអ្នកធ្វើដំណើរទៅកាន់ទ្វីបអាមេរិកដំបូងនោះទេ តែគាត់បានសន្មត់ជាលើកដំបូងថា ដែនដីមួយនេះ ជាទ្វីបមួយដែលធំហើយថ្មី សម្រាប់ប្រទេសមហាអំណាចក្នុងទ្វីបអឺរ៉ុបកាលពីពេលនោះ។

ចង់ដឹងថាប្រទេសទាំង២៣ នៃទ្វីបអាមេរិកខាងជើង (NORTH AMERICA) មានអ្វីខ្លះ សូមប្រិយមិត្តមកធ្វើការតាមដានជាមួយ Admin ទាំងអស់គ្នា!
1-ប្រទេសកាណាដា (Canada)

-ផ្ទៃដីសរុប : 9,984,670គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 40,528,396នាក់ (2023)
2-សហរដ្ឋអាមេរិក (United State of American)

-ផ្ទៃដីសរុប : 9,518,644គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 334,914,895នាក់ (2023)
3-ប្រទេសមិកស៊ីកូ (Mexico)

-ផ្ទៃដីសរុប : 1,972,550គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 129,875,529នាក់ (2023)
4-ប្រទេសនីការ៉ាហ្គ័រ (Nicaragua)

-ផ្ទៃដីសរុប : 130,375គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 6,359,689នាក់ (2023)
5-ប្រទេសហុងដូរ៉ាស់ (Honduras)

-ផ្ទៃដីសរុប : 112,492គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 9,571,352នាក់ (2023)
6-ប្រទេសគុយបា (Cuba)

-ផ្ទៃដីសរុប : 110,860 គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 10,985,974នាក់ (2023)
7-ប្រទេសហ្គ័រតេម៉ាឡា (Guatemala)

-ផ្ទៃដីសរុប : 108,889គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 17,980,803នាក់ (2023)
8-ប្រទេសប៉ាណាម៉ា (Panama)

-ផ្ទៃដីសរុប : 75,417គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 4,337,768នាក់ (2022)
9-ប្រទេសកូស្តារីកា (Costa Rica)

-ផ្ទៃដីសរុប : 51,100គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 5,044,197នាក់ (2022)
10-សាធារណរដ្ឋដូមីនីកាន់ (Dominican Republic)

-ផ្ទៃដីសរុប : 48,671គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 11,434,005នាក់ (2023)
11-ប្រទេសហៃទី (Haiti)

-ផ្ទៃដីសរុប : 27,750គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 11,470,261នាក់ (2023)
12-ប្រទេសប៊ែលលីហ្សេ (Belize)

-ផ្ទៃដីសរុប : 22,965គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 441,471នាក់ (2023)
13-ប្រទេសអ៊ែលសាលវ៉ាដ័រ (El Salvador)

-ផ្ទៃដីសរុប : 21,041គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 6,602,370នាក់ (2023)
14-ប្រទេសបាហាមាស (Bahamas)

-ផ្ទៃដីសរុប : 13,940គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 412,628នាក់ (2023)
15-ប្រទេសចាម៉ៃកា (Jamaica)

-ផ្ទៃដីសរុប : 10,991គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 2,734,092នាក់ (2019)
16-ប្រទេសទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)

-ផ្ទៃដីសរុប : 5,127គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 1,405,646នាក់ (2022)
17-ប្រទេសដូមីនីកា (Dominica)

-ផ្ទៃដីសរុប : 750គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 72,412នាក់ (2023)
18-ប្រទេសហ្សង់លូស៊ា (Saint Lucia)

-ផ្ទៃដីសរុប : 616គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 178,696នាក់ (2018)
19-ប្រទេសអង់ទីហ្គរ និង បាប៊ូដា (Antigua and Barbuda)

-ផ្ទៃដីសរុប : 442គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 100,772នាក់ (2022)
20-ប្រទេសបារបាដុស (Barbados)

-ផ្ទៃដីសរុប : 431គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 281,998នាក់ (2023)
21-ប្រទេសហ្សង់វីសេន និង ហ្គ្រេណាឌីនេស (Saint Vincent and the Grenadines)

-ផ្ទៃដីសរុប : 389គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 110,872នាក់ (2023)
22-ប្រទេសហ្គ្រេណាដា (Grenada)

-ផ្ទៃដីសរុប : 345គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 124,610នាក់ (2023)
23-ប្រទេសហ្សង់ខីត និង ណេវីស (Saint Kitts and Nevis)

-ផ្ទៃដីសរុប : 261គីឡូម៉ែត្រការ៉េ
-ចំនួនប្រជាជន : 54,338នាក់ (2023)

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :
https://phkaslapartner.com/learn/generalknowledgeculture/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដោយ ៖ កំប៉្រុក (ភ្នំ)