Philosophers Series 05

កម្រងទស្សនៈរបស់ទស្សនវិទូល្បីៗលើលោក (វគ្គ៥)

ដើម្បីក្លាយជាប្រយោជន៍ដ៏តូចមួយនៃសង្គមជាតិ ក្រុមការងារ ផ្កាស្លា ផាតនើ (PHKASLA PARTNER) បានខិតខំបំពេញ ការងាររៀបចំដកស្រង់ និងកែសម្រួលអត្ថបទវប្បធម៌ទូទៅ, ចំណេះដឹងទូទៅ, ចំណេះដឹងសកល, ពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត), និងកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗលើលោក ព្រមទាំងមានអត្ថបទមានប្រយោជន៍ល្អៗជាច្រើនទៀត ដែលត្រូវបានសម្រាំងដកស្រង់ចេញពីសៀវភៅជាច្រើនដែលបានបោះពុម្ពផ្សាយ ហើយបាននឹងកំពុងដាក់លក់លើទីផ្សារ។
មកដល់ពេលបច្ចុប្បន្ននេះ យើងបាននឹងកំពុងរៀបចំដកស្រង់ និងស្រាវជ្រាវអត្ថបទថ្មីៗដើម្បីដាក់បញ្ចូលលើគេហទំព័រ https://phkaslapartner.com/learn/generalknowledgeculture/ ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេហទំព័រ ផ្កាស្លា ផាតនើ (PHKASLA PARTNER) នឹងក្លាយជាចំណែកមួយក្នុងការជួយចែករំលែកនូវចំណេះដឹងដែលមានប្រយោជន៍ជូនបងប្អូនជនរួមជាតិរបស់យើង។

ដូចបានរៀបរាប់ខាងលើ ជាបន្តទៅនេះសូមប្រិយមិត្ត ធ្វើការអាននូវកម្រងទស្សនៈរបស់ទស្សនវិទូបុរាណក្រិច ល្បីៗលើលោកចំនួន ២រូប ដូចខាងក្រោម៖

​ទី១. សម្រង់ប្រយោគល្អៗចំនួន ៤៣ របស់ទស្សនវិទូក្រិចបុរាណលោក ពីតូហ្គោរ៉ាស ឬ ពីតាគ័រ (Pythagoras) (ប្រសូតឆ្នាំ៥៧០ មុនគ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤៩៥ មុន គ.ស.).

pythagoras
ទស្សនវិទូក្រិចបុរាណលោក ពីតាគ័រ (Pythagoras)
  1. ពាក្យដ៏ចំណាស់បំផុត ហើយក៏ជាពាក្យខ្លីបំផុតគឺ “បាទ/ចាស” និងពាក្យ “ទេ”។ ប៉ុន្តែពាក្យទាំងពីរនេះក៏ត្រូវការគិតគូរឱ្យបានល្អិតល្អន់ដែរ មុនពេលប្រើ។
  2. មនុស្សល្ងង់ធ្វើឱ្យគេដឹងតាមរយៈពាក្យសម្តីរបស់ពួកគ ហើយមនុស្សឆ្លាតវិញ ធ្វើឱ្យគេដឹងតាមភាពស្ងប់ស្ងាត់របស់ខ្លួន។
  3. បើនិយាយមកមិនបានប្រយោជន៍ជាងនៅស្ងៀមទេ ចូរកុំនិយាយអីល្អជាង។
  4. នៅពេលខឹង យើងគួរតែតមទាំងសម្ដី និងសកម្មភាព។
  5. ភាពរឹងមាំផ្លូវចិត្ត ប្រសើរជាងរឹងមាំផ្លូវកាយ។
  6. សិល្បៈក្នុងការរស់នៅប្រកបដោយសុភមង្គល
    គឺរស់នៅក្នុងបច្ចុប្បន្នកាលរបស់ខ្លួន។
  7. គ្មានមនុស្សណាម្នាក់ មានសេរីភាពទាំងខ្លួនមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ។
  8. កំហឹងចាប់ផ្តើមជាមួយភាពល្ងង់ខ្លៅ ហើយបញ្ចប់ទៅជាមួយវិប្បដិសារី គឺការស្តាយក្រោយ។
  9. គ្មានអ្វីដែលងាយស្រួលនោះទេ ប៉ុន្តែ វាលំបាកនៅពេលដែលអ្នកធ្វើវា ដោយភាពស្ទើរស្ទាក់ ឬទើសទាល់ប៉ុណ្ណោះ។
  10. កុំមានមហិច្ឆតា ឬចិត្តមាក់ងាយលើរឿងអ្វីមួយឡើយ។
    មានវិធានការត្រឹមត្រូវ ទើបជាកិច្ចល្អបំផុតក្នុងករណីបែបនេះ។
  11. រក្សាទុកទឹកភ្នែកកូនៗរបស់អ្នក ដើម្បីឱ្យពួកគេ អាចយកមកស្រោចទឹកកលើផ្នូររបស់អ្នក។
  12. កុំព្យាយាមគ្រប់ដណ្តប់កំហុសរបស់អ្នក ជាមួយហ្នឹងពាក្យមិនពិត តែត្រូវទទួលយកការពិតដើម្បីរៀនពីកំហុសនោះវិញ។
  13. បុរសដែលតែងតែនិយាយការពិត គឺជាមនុស្សដែលចូលមកជិតព្រះ។
  14. មានប្រពន្ធតែមួយ និងមិត្តម្នាក់ នោះកម្លាំងនៃរាងកាយ និងដួងព្រលឹងរបស់អ្នក វានឹងមិនអត់ធ្មត់ទៀតទេ។
  15. ស្តាប់អ្នកនឹងមានប្រាជ្ញា ព្រោះការចាប់ផ្តើមនៃប្រាជ្ញា គឺការរក្សាភាពស្ងៀមស្ងាត់។
  16. ណាចត្រូវតែប្រគល់ឲ្យអ្នកមានការអប់រំ និងអ្នកស្រឡាញ់មនុស្សជាតិ ហើយអ្នកមានអំណាចត្រូវទទួលខុសត្រូវ ចំពោះមុខតំណែងនេះ។
  17. ភាពឥតប្រយោជន៍របស់មនុស្ស នឹងធ្វើឱ្យពួកគេក្លាយជាទាសករនៃប្រាក់របស់ខ្លួនឯង។
  18. អ្នកណាដែលមិនដឹងពីរបៀបស្ងៀមស្ងាត់ ក៏នឹងមិនអាចដឹងពីរបៀបនិយាយបានដែរ។
  19. កុំធ្វើឱ្យរាងកាយរបស់អ្នក ក្លាយជាផ្នូរនៃព្រលឹងអ្នក។
  20. គោលការណ៍សំខាន់បំផុត គឺត្រូវគោរពខ្លួនឯង។
  21. នយោបាយ គឺប្រៀបបីដូចជាតន្រ្តី ដែលត្រូវតែដឹកនាំទៅឲ្យដល់ភាពសុខដុមរមនា ហើយត្រូវតែឈរលើឆន្ទៈយុត្តិធម៌។
  22. ដំណើរការរបស់រដ្ឋបុរីមួយ ត្រូវតែពឹងផ្អែកលើច្បាប់​ដែលមានប្រភពពីអាទិទេព ដែលមនុស្សទាំងអស់ត្រូវតែគោរព សូម្បីតែអ្នកតាក់​តែង​ច្បាប់។
  23. ពលរដ្ឋដែលល្អ គឺមិនគ្រាន់តែជាអ្នកគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវការពារច្បាប់​ផងដែរ។
  24. សុភមង្គល គឺជាអ្វីដែលអាចបង្រួបបង្រួមការចាប់ផ្តើម និងទីបញ្ចប់បាន។
  25. អប់រំកុមារឲ្យល្អត្រឹមត្រូវ ដូចនេះយើងមិនចាំបាច់ពិបាកក្នុងការដាក់ទណ្ឌកម្មមនុស្សធំឡើយ។
  26. ការអប់រំ មិនមែនដើម្បីផ្តល់អាជីពដើម្បីរស់នៅទេ ប៉ុន្តែ ដើម្បីរម្ងាប់អារម្មណ៍សម្រាប់ភាពលំបាកនៃជីវិត។
  27. វាចាំបាច់ណាស់ក្នុងការរកឲ្យឃើញភាពដ៏អស្ចារ្យ និងភាពមិនចេះចប់មិនចេះហើយ ក្នុងការមានអារម្មណ៍ថា មានវត្តមានរបស់ព្រះ។
  28. ប្រសិនបើអ្នកចង់រស់នៅបានយូរ
    សូមរក្សាទុកស្រា និង មិត្តចាស់។
  29. សរសេរកំហុសរបស់ញាតិ និងមិត្តអ្នក នៅក្នុងខ្សាច់។
  30. ភាពស្ងៀមស្ងាត់ គឺជាថ្មដំបូងរបស់វិហារនៃប្រាជ្ញា។
  31. មិត្តភាព គឺជាសមភាពប្រកបដោយសុខដុមរមនា។
  32. ជួយមនុស្សឲ្យចេះ ដើម្បីអាចលើកបន្ទុករបស់គេដោយខ្លួនឯង ប៉ុន្តែ អ្នកមិនត្រូវគិតថា ខ្លួនអ្នកមានកាតព្វកិច្ចទទួលវាដែរនោះទេ។
  33. រៀនបិទមាត់ ឬនិយាយអ្វីដែលប្រសើរជាងភាពស្ងៀមស្ងាត់។
  34. ព្រលឹងរបស់យើង ប្រៀបដូចជាអង្កត់ធ្នូអញ្ជឹង។
  35. មនុស្ស រមែងស្លាប់ដោយសារការភ័យខ្លាច ហើយជាអមតៈ ដោយបំណងប្រាថ្នារបស់គេ។
  36. ជ្រើសរើសយកវិធីដែលល្អបំផុតដើម្បីរស់នៅ
    ទំនៀមទម្លាប់ នឹងធ្វើឱ្យវារីករាយសម្រាប់អ្នក។
  37. គោលការណ៍ល្អ បានបង្កើតជាលំដាប់នៃពន្លឺដល់មនុស្ស រីឯគោលការណ៍អាក្រក់ បានបង្កើតភាពវឹកវរ ភាពងងឹត និងចំពោះស្ត្រី។
  38. ផែនដីផ្តល់នូវភោគទ្រព្យបរិបូណ៌ និងស្បៀងអាហារប្រកបដោយសេចក្ដីសុខ ហើយវាផ្តល់ឱ្យអ្នកនូវអាហារ ដែលគ្មានចេះអស់។
  39. វាស់បំណងប្រាថ្នារបស់អ្នក
    ថ្លឹងថ្លែងយោបល់របស់អ្នក
    រាប់ពាក្យរបស់អ្នក។
  40. បើអ្នកបិទមាត់ហើយ ឲ្យអ្នកដទៃគិតថាខ្លួនយើងជាមនុស្សល្ងង់ វាប្រសើរជាជាងការបើកមាត់ ហើយឲ្យអ្នកដទៃដឹងថាខ្លួនយើងជាមនុស្សល្ងីល្ងើ។
  41. លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍
    ផ្ទុយទាំងស្រុង ពីអ្វីដែលអាចត្រូវបានធ្វើឡើង។
  42. អ្នកនឹងឃើញថាអំពើអាក្រក់របស់មនុស្ស គឺជាផលនៃជម្រើសរបស់ពួកគេ។ ហើយពួកគេ បែរជាស្វែងរកប្រភពល្អដែលនៅទីឆ្ងាយ នៅពេលសេចក្តីល្អ វាស្ថិតនៅក្នុងដួងចិត្តរបស់ពួកគេសោះ។
  43. ធ្វើចិត្តអ្នកឲ្យបរិសុទ្ធ មុនពេលអនុញ្ញាតឲ្យស្នេហាចូលមក ប្រៀបដូចជាទឹកឃ្មុំផ្អែមបំផុត ប្រែជាជូរល្វីងនៅក្នុងកែវដ៏កខ្វក់។

image 6 7

​ទី២. សម្រង់ប្រយោគល្អៗចំនួន ២៧ របស់ទស្សនវិទូក្រិចបុរាណលោក សូហ្វគ្លេស (Sophocles) (ប្រសូតឆ្នាំ៤៩៦ មុនគ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤០៦ មុន គ.ស.).

Sophocles
ទស្សនវិទូក្រិចបុរាណលោក សូហ្វគ្លេស (Sophocles)
  1. រឿងដដែលៗ វាតែងតែកើតឡើងវិញដោយខ្លួនឯង គឺ
    អ្នកនិយាយថា “ម្នាក់ៗគិតតែពីខ្លួនឯង”។
  2. វាជារឿងថ្លៃថ្នូ និងល្អបំផុត
    ដែលសូម្បីតែមនុស្សចាស់ក៏ត្រូវតែរៀនដែរ។
  3. បុគ្គលដែលល្អ និងពូកែក្នុងគ្រួសារ
    ពួកគេក៏នឹងប្រាកដជាពលរដ្ឋល្អដែរ។
  4. ចំណេះដឹងល្អ គឺជាផ្នែកសំខាន់បំផុតនៃសុភមង្គល។
  5. ការជួយកែកំហុសរបស់មនុស្សម្នាក់
    គឺជាសញ្ញានៃភាពចាស់ទុំ និងទំនួលខុសត្រូវរបស់អ្នក។
  6. មនុស្សចូលចិត្តភូតកុហក ដំណើររបស់គេខ្លីណាស់។
  7. អំពើអាក្រក់បំផុតរបស់មនុស្ស គឺការមិនចេះគិត ព្រោះ
    អ្នកណាដែលមិនដឹងពីរបៀបគិត នឹងមិនដឹងពីរបៀបរស់នៅល្អឡើយ។
  8. ទ្រព្យសម្បត្តិដែលឋិតថេរ និង ជារៀងរហូត
    គឺសេចក្តីស្រឡាញ់ប្រកបដោយគុណធម៌ពិតរបស់មាតាបិតា។
  9. សេចក្ដីស្លាប់មិនមែនជាអំពើអាក្រក់ធំជាងគេទេ
    ភាពអាក្រក់ជាងនេះទៅទៀត គឺចង់ស្លាប់ហើយមិនអាចធ្វើវាបាន។
  10. ពាក្យមួយម៉ាត់ រំដោះយើងពីទម្ងន់ និងការឈឺចាប់នៃជីវិត៖ ពាក្យ​នោះ​គឺ ​សេចក្ដី​ស្រឡាញ់។
  11. មនុស្ស​ទាំង​អស់​តែង​តែ​ប្រព្រឹត្ត​ខុស ប៉ុន្តែ​មនុស្ស​ល្អ​តែង​តែ​ទទួល​ខុស។
  12. ការទទួលស្គាល់ថាខ្លួនខុស មិនអាក្រក់ដូចជា
    ការលាក់នូវកំហុស ទាំងដែលខ្លួនដឹងនោះទេ។
  13. សំណាង​ មិន​ស្ថិត​នៅ​ខាង​មនុស្សទន់​ខ្សោយ​ឡើយ។
  14. ទៅចុះ បើត្រូវ តែត្រូវចាំ ទោះទង្វើរបស់អ្នកល្ងង់យ៉ាងណា
    អ្នកដែលស្រលាញ់អ្នកនៅតែស្រលាញ់អ្នក។
  15. អ្នកត្រូវតែរង់ចាំរហូតដល់ល្ងាច ដើម្បីមើលថាតើ ថ្ងៃនោះអស្ចារ្យប៉ុណ្ណា!។
  16. រឿងដ៏ចាំបាច់បំផុត គឺការហ៊ានទទួលស្គាល់ខ្លួនយើងថា
    ជាបុព្វហេតុតែមួយគត់ នៃទុក្ខលំបាកទាំងអស់របស់យើង។
  17. ការបោះចោលមិត្តដ៏ស្មោះត្រង់
    ប្រៀបដូចជាការបោះជីវិតរបស់អ្នកចោល។
  18. ទោះបី​ជា​អ្នក​មាន​ប្រាជ្ញាក៏​ដោយ
    ក៏​មិនគួរ​ខ្មាស​គេ​ក្នុង​ការ​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ។
  19. ប្រសិនបើអ្នក ព្យាយាមព្យាបាលអំពើអាក្រក់ ដោយអំពើអាក្រក់ អ្នកនឹងបន្ថែមទម្ងន់ការឈឺចាប់ដល់ជោគវាសនារបស់អ្នក។
  20. ខ្ញុំកើតមកដើម្បីបង្កើតក្តីស្រឡាញ់ ស្នេហា មិនខឹងស្អប់ ឬនិន្ទា នោះជានិស្ស័យរបស់ខ្ញុំ។
  21. យើង​មាន​ពេល​តែ​បន្តិច​បន្តួច​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​រស់​នៅ
    ប៉ុន្តែអស់កល្បជានិច្ច ដើម្បីស្រឡាញ់អ្នកស្លាប់។
  22. អ្នកអាចសម្លាប់បុរសម្នាក់ ប៉ុន្តែអ្នកមិនអាចសម្លាប់គំនិតគាត់បានទេ។
  23. តើ​ការ​ដឹង​អំពី​សេចក្ដី​ពិត ​គួរ​ឲ្យ​ខ្លាច​យ៉ាង​ណា!
    នៅពេលដែលមិនមានជំនួយនៅក្នុងការពិត។
  24. ទុក្ខព្រួយ បង្រៀនចិត្តដែលខ្ជាប់ខ្ជួនបំផុតឱ្យវិលវល់។
  25. នៅពេលដែលវាមិនចំណេញដល់មនុស្សដែលមានប្រាជ្ញា
    គេនឹងនិយាយថា រឿងនេះខ្ញុំដឹងច្បាស់ហើយ តែភ្លេច!
  26. ការស្លាប់មិនមែនជារឿងអាក្រក់បំផុតនោះឡើយ
    ផ្ទុយទៅវិញ គឺការដែលមិន​អាច​សម្រេច​បាន​ សូម្បី​តែ​សេចក្តី​ប្រាថ្នាចង់​ស្លាប់។
  27. គ្មាន​អ្នក​ណា​ស្រឡាញ់​ និងត្រេកអរចំពោះ
    អ្នក​នាំ​សារ​ ដែល​នាំ​ដំណឹង​អាក្រក់​មកឡើយ។

image 6 7

-ស្វែងរកកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗ តាមរយៈ Link ខាងក្រោម :

https://phkaslapartner.com/learn/generalknowledgeculture/

-ចុចមើលពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត) :

https://phkaslapartner.com/learn/khmerchuonnathdictionary/

-ចុចមើលតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា :

https://phkaslapartner.com/business-kamsan/hotel_hospitality/

ប្រសិនបើប្រិយមិត្តយល់ថា នេះជាការផ្តល់ប្រយោជន៍ដល់សង្គម សូមជួយគាំទ្រក្រុមការងារយើងខ្ញុំដោយការចែករំលែកបន្ត។ ដោយក្តីរាប់អានពីយើងខ្ញុំទាំងអស់គ្នា!

ក្រុមការងារ ផ្កាស្លា ផាតនើ សូមថ្លែងអំណរអរគុណ និងសូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់បងប្អូន ដោយក្តីគោរព និងរាប់អានបំផុត៕

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា