Philosophers Series 06

កម្រងទស្សនៈរបស់ទស្សនវិទូល្បីៗលើលោក (វគ្គ៦)

ដើម្បីក្លាយជាប្រយោជន៍ដ៏តូចមួយនៃសង្គមជាតិ ក្រុមការងារ ផ្កាស្លា ផាតនើ (PHKASLA PARTNER) បានខិតខំបំពេញ ការងាររៀបចំដកស្រង់ និងកែសម្រួលអត្ថបទវប្បធម៌ទូទៅ, ចំណេះដឹងទូទៅ, ចំណេះដឹងសកល, ពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត), និងកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗលើលោក ព្រមទាំងមានអត្ថបទមានប្រយោជន៍ល្អៗជាច្រើនទៀត ដែលត្រូវបានសម្រាំងដកស្រង់ចេញពីសៀវភៅជាច្រើនដែលបានបោះពុម្ពផ្សាយ ហើយបាននឹងកំពុងដាក់លក់លើទីផ្សារ។
មកដល់ពេលបច្ចុប្បន្ននេះ យើងបាននឹងកំពុងរៀបចំដកស្រង់ និងស្រាវជ្រាវអត្ថបទថ្មីៗដើម្បីដាក់បញ្ចូលលើគេហទំព័រ https://phkaslapartner.com/learn/generalknowledgeculture/ ឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គេហទំព័រ ផ្កាស្លា ផាតនើ (PHKASLA PARTNER) នឹងក្លាយជាចំណែកមួយក្នុងការជួយចែករំលែកនូវចំណេះដឹងដែលមានប្រយោជន៍ជូនបងប្អូនជនរួមជាតិរបស់យើង។

ដូចបានរៀបរាប់ខាងលើ ជាបន្តទៅនេះសូមប្រិយមិត្ត ធ្វើការអាននូវកម្រងទស្សនៈរបស់ទស្សនវិទូបុរាណក្រិច ល្បីៗលើលោកចំនួន ២រូប ដូចខាងក្រោម៖

​ទី១. សម្រង់ប្រយោគល្អៗចំនួន ៣៩ របស់ទស្សនវិទូក្រិចបុរាណលោក ហេរ៉ាក្លីស ដឹ អេហ្វេសូរ (Heraclitus) (ប្រសូតឆ្នាំ៥៤០ មុនគ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤៨០ មុន គ.ស.).

Heraclitus
ទស្សនវិទូក្រិចបុរាណលោក ហេរ៉ាក្លីស (Heraclitus)
  1. គ្មាននរណាម្នាក់ងូតទឹកនៅតាមដងទន្លេពីរដងទេ ព្រោះនៅក្នុងទន្លេ អ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរជាប្រចាំ។
  2. វេជ្ជបណ្ឌិតកាត់, ដុត, ធ្វើទារុណកម្ម។
    ហើយដោយការធ្វើអំពើល្អ ដែលហាក់ដូចជាអាក្រក់ជាងនេះ ពួកគេត្រូវបានរង្វាន់ ដែលពួកគេស្ទើរតែមិនសមនឹងទទួល។
  3. សម្រាប់ព្រះ អ្វីគ្រប់យ៉ាងគឺស្រស់ស្អាត និង ស្មើភាពគ្នា។ មនុស្សកំណើតមក ជាមនុស្សសុចរិត និង អយុត្តិធម៌។
  4. ទឹកដែលគ្របដណ្ដប់លើអស់អ្នកដែលដើរចូលទន្លេតែមួយ គឺមិនដូចគ្នាឡើយ។
  5. ពលរដ្ឋត្រូវតែប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទម
    ដើម្បីការពារច្បាប់ ក៏ដូចជាការពារកំពែងរបស់ខ្លួន
    ម្យ៉ាងមិនមានមធ្យោបាយណាចាំបាច់ សម្រាប់ការការពារទីក្រុងឡើយ។
  6. គោលការណ៍គ្រឹះពីរយ៉ាង សម្រាប់ការចិញ្ចឹមជីវិតនៃអរិយធម៌គឺ ការការពារ និង សណ្តាប់ធ្នាប់។
  7. អ្នកជីកមាស ជីកបានច្រើន
    តែបែរជារកចំណួលបានតិចតួច។
  8. ជំងឺ រុញច្រានទម្លាក់សុខភាពយើង
    វាធ្វើឲ្យឃ្លាន, ចង់សម្រាក, អស់កម្លាំង។
  9. វដ្ដ នៃការចាប់ផ្តើម និង បញ្ចប់
    រមែងត្រូវបានយល់ច្រឡំ។
  10. មនុស្សគ្រប់រូប ត្រូវស្គាល់ខ្លួនឯង និងរៀនធ្វើសមាធិដោយប្រាជ្ញា។
  11. ដើម្បីអាចទទួលបានអំណោយពិសេសសម្រាប់ឆ្លុះបញ្ចាំងខ្លួនឯង អ្នក​គ្រាន់​តែ​អង្គុយ​គិត​ពីជីវិតប្រកបដោយស្មារតីហ្មត់ចត់។
  12. ប្រសិនបើអ្នកមិនរំពឹងអ្វី ដែលមិនបានរំពឹងទុក
    អ្នកនឹងមិនអាចគ្រប់គ្រងវា នៅពេលវាមកដល់ឡើយ។
  13. រឿងដែលយើងមិននឹកស្មានដល់ អាចនឹងមកដល់ឆាប់ៗនេះ ព្រោះអារម្មណ៍ និងវិញ្ញាណយើងបានគិត ដូចនេះ យើងត្រូវមានការប្រុងប្រយ័ត្ន។
  14. សត្វលាចូលចិត្តចំបើង ជាជាងដុំមាស។
  15. ការ​យល់​ឃើញ​ពី​គុណតម្លៃនៃវត្ថុអ្វីមួយ
    វាមិន​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ណា​ឡើយ។
  16. ព្រះ សំដៅលើ យប់និងថ្ងៃ រដូវរងារនិងរដូវក្តៅ សង្គ្រាមនិងសន្តិភាព ភាពបរិបូណ៍និងការស្រេកឃ្លាន។
  17. ច្បាប់ទាំងអស់របស់មនុស្ស គឺពឹងផ្អែកលើច្បាប់របស់ព្រះ។
  18. សេចក្តីស្លាប់ គឺជាអ្វីដែលយើងឃើញ ភ្ញាក់ឡើង សុបិន្ត និងអ្វីៗដែលយើងឃើញ ពេលស្ថិតក្នុងភាពលង់លក់។
  19. ឆ្កែព្រុសនូវអ្វីដែលវាមិនស្គាល់។
  20. ព្រះអាទិត្យ រះថ្មីជារៀងរាល់ថ្ងៃ។
  21. ដួងព្រលឹងដែលស្ងប់ គឺមានប្រាជ្ញា និង ល្អបំផុត។
  22. មិនគួរស្តាប់ខ្ញុំនិយាយឡើយ តែ “សញ្ញានៃលទ្ធផល” អាចបញ្ជាក់ចំពោះរាល់ពាក្យដែលខ្ញុំមិននិយាយ ហើយទទួលស្គាល់ថាអ្វីៗទាំងអស់ គឺតែមួយ។
  23. ភ្លើងនៃជីវិត កម្ររលត់ណាស់។
  24. សង្គ្រាម គឺជាប្រភពដើមនៃអ្វីៗទាំងអស់។
  25. សាកសពត្រូវបានគេយកទៅបោះចោល
    ច្រើនជាងបញ្ចេញចោល។
  26. គ្មានអ្វីស្ថិតស្ថេរជារៀងរហូតឡើយ
    លើកលែងតែការផ្លាស់ប្តូរ។
  27. កុំធ្វើឱ្យមនុស្សសើច រហូតដល់ថ្នាក់ផ្តល់មូលហេតុនៃការសើចនោះ។
  28. បើមិនមានប្រតិកម្មរុញច្រានទេ វាក៏នឹងមិនមានចលនា និងស្វែងរកសេចក្តីពិតដែរ។
  29. ឲ្យតែមានផ្សែង នោះច្រមុះនឹងដឹង។
  30. នៅពេលកើតមក មនុស្សចង់រស់នៅ
    ហើយអាចសម្រេចគោលដៅរបស់ខ្លួន
    យ៉ាងណាយើងគួរមានពេលសម្រាកខ្លះ
    ដើម្បីអាចបន្តដំណើរទៅកាន់គោលដៅបាន។
  31. មានចំណេះវិជ្ជាជ្រៅជ្រះ មិនប្រាកដថាអាចឈានដល់ភាពចាស់ទុំ និង ប្រាជ្ញាឡើយ។
  32. ផ្នត់គំនិត អាចជាជំងឺដ៏ធ្ងន់ធ្ងរ។
  33. ចំពោះបញ្ហាសំខាន់ៗ ចូរកុំធ្វើការប៉ាន់ស្មានឡើយ។
  34. វាជាការចាំបាច់ដែលត្រូវដឹងថា សង្គ្រាមជារឿងធម្មតាប៉ុណ្ណោះ! ព្រោះអ្វីគ្រប់យ៉ាង កើតឡើងដោយសារតែជម្លោះ និង ភាពចាំបាច់។
  35. ភ្នែក រមែងជាសាក្សីពិតប្រាកដជាងត្រចៀក ព្រោះជាធម្មតា មនុស្សផ្តល់អាទិភាពដល់ការមើលឃើញ ប៉ុន្តែភាពជាក់ស្តែង វាមិនដូច្នោះឡើយ។
  36. បុគ្គលមានប្រាជ្ញា គឺជាគោលដៅនៃព្រលឹងរបស់មនុស្ស ហើយនៅពេលគាត់រីកចម្រើននៅក្នុងចំណេះដឹងរបស់ខ្លួន គាត់នឹងអាចផ្លាស់ប្តូរឆ្ងាយពីជើងមេឃ ដែលយើងមិនដែលស្គាល់។
  37. ចំណេះដឹង ធ្វើឱ្យយើងមានសេរីភាព ហើយផ្តល់ឱ្យយើងនូវកន្លែងមួយ សមស្របនៅក្នុងពិភពលោក។
  38. ដួងព្រលឹងទទួលបានពណ៌ តាមរយៈពណ៌នៃគំនិតរបស់វា។
  39. សុខភាពមនុស្ស គឺជាការឆ្លុះបញ្ចាំងពីសុខភាពផែនដី។

image 6 7

​ទី២. សម្រង់ប្រយោគល្អៗចំនួន ១៥ របស់ទស្សនវិទូក្រិចបុរាណលោក ផាមែននីដែស ដឺ អ៊ែលីយ៉ា (Parmenides de Elea) (ប្រសូតឆ្នាំ៥៣០ មុន គ.ស. និងទទួលអនិច្ចកម្មឆ្នាំ៤៥០ មុនគ.ស.).

Parmenides de Elea
ទស្សនវិទូក្រិចបុរាណលោក ផាមែននីដែស ដឺ អ៊ែលីយ៉ា (Parmenides de Elea)
  1. តើអ្វីខ្លះជាកត្តាចាំបាច់ ដែលអាចជម្រុញលើកទឹកចិត្តគាត់ឲ្យភ្ញាក់កំណើតបានឆាប់ ឬយឺត ដោយការចាប់ផ្តើមពីគ្មានអ្វីសោះ?
  2. ចំណេះពិត គឺជាការដឹងច្បាស់នៃវត្ថុ ឬហេតុការណ៍ណាមួយ ហើយចំណេះដឹងនេះ មិនមែនកើតឡើងដោយសតិសម្បជញ្ញៈទេ តែវាកើតមានទៅបានដោយ “ហេតុផល” ត្រឹមត្រូវជាក់លាក់។
  3. អ្នក​ត្រូវ​រៀន​គ្រប់​យ៉ាង ទាំង​ចិត្ត​ដែល​មិន​រង្គោះរង្គើ​នៃ​សេចក្តី​ពិតពីការបញ្ចុះបញ្ចូល និង​គំនិត​នៃ​ជីវិត​ដែលរមែងបាត់បង់ ព្រោះមិនមានការធានានូវសេចក្តី​ពិតណាមួយឡើយ។
  4. មានតែផ្លូវតូចចង្អៀតមួយប៉ុណ្ណោះដែលនៅសល់ : វាជាអ្វីឲ្យប្រាកដ! ហើយនៅលើផ្លូវនេះ មានសញ្ញាណនៃគំនិតជាច្រើន។
  5. វានៅដដែល ហើយនៅតែដដែល។
    បើអាចដូចគ្នា នោះនឹងអាចយល់បាន។
    ព្រោះរឿងកើតឡើងដដែលៗ បានបន្សល់ទុកនូវវិធីព្យាបាលដ៏ស័ក្តិសិទ្ធ។
  6. ខ្ញុំបានទទួលរងនូវភាពព្រងើយកន្តើយ វាជាកន្លែងដែលខ្ញុំបានចាប់ផ្តើម ដូចនេះ ខ្ញុំត្រូវតែងើបឡើង ហើយត្រឡប់មកវិញម្តងទៀត។
  7. អ្នកនឹងយល់ពីធម្មជាតិ ដែលមិនចេះនិយាយ។
  8. មែនហើយ! មានហើយ! ហើយក៏មិនមានអ្វីប្លែកគ្នា ក្រៅពីអ្វីដែលមាននោះដែរ។
  9. សត្វដែលដឹកខ្ញុំតាមគំនិតខ្ញុំ អាចណែនាំខ្ញុំពេលដេលពួកគេដឹកនាំខ្ញុំ ពួកគេនាំខ្ញុំទៅកាន់ផ្លូវដែលមានសញ្ញាណជាច្រើនអំពីព្រះដ៏មានមហិទ្ធិឫទ្ធ។
  10. អ្វីៗគ្រប់យ៉ាង វាតែងនៅទីនេះ!
    គ្មានអ្វីអាចមកពីអ្វីនោះទេ!
    ហើយអ្វីដែលមានរួចហើយ ក៏មិនអាចបំលែងទៅជាអ្វីផ្សេងបានដែរ។
  11. មានហេតុផលជាក់លាក់ វានឹងបញ្ចប់ដោយភាពត្រឹមត្រូវសមស្រប។
  12. សកលលោកសម្រាប់អ្នកដែលដឹងពីរបៀបបិទបាំងវាពីទស្សនៈតែមួយ នឹងមិនមានទេប្រសិនបើវាត្រូវបានគេអនុញ្ញាតឱ្យនិយាយដូច្នេះច្រើនជាងការពិតតែមួយនិងការពិតដ៏អស្ចារ្យ។
  13. តន្ត្រីដែលមិនពិពណ៌នាអ្វីមួយ គឺគ្មានអ្វីក្រៅពីសំឡេងរំខាននោះឡើយ។
  14. សង្គ្រាម គឺជាសិល្បៈនៃការបំផ្លាញមនុស្ស
    នយោបាយ គឺជាសិល្បៈនៃការបំភាន់ពួកគេ។
  15. ភាពដូចគ្នា គឺការគិត និង ការធ្វើ។

image 6 7

-ស្វែងរកកម្រងទស្សនៈល្អៗរបស់បុគ្គលល្បីៗ តាមរយៈ Link ខាងក្រោម :

https://phkaslapartner.com/learn/generalknowledgeculture/

-ចុចមើលពន្យល់ពាក្យខ្មែរ (វចនានុក្រមសម្តេចសង្ឃរាជ ជួនណាត) :

https://phkaslapartner.com/learn/khmerchuonnathdictionary/

-ចុចមើលតំបន់កម្សាន្តក្នុងប្រទេសកម្ពុជា :

https://phkaslapartner.com/business-kamsan/hotel_hospitality/

ប្រសិនបើប្រិយមិត្តយល់ថា នេះជាការផ្តល់ប្រយោជន៍ដល់សង្គម សូមជួយគាំទ្រក្រុមការងារយើងខ្ញុំដោយការចែករំលែកបន្ត។ ដោយក្តីរាប់អានពីយើងខ្ញុំទាំងអស់គ្នា!

ក្រុមការងារ ផ្កាស្លា ផាតនើ សូមថ្លែងអំណរអរគុណ និងសូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់បងប្អូន ដោយក្តីគោរព និងរាប់អានបំផុត៕

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្ការ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា