Thumbnail-Internet-Roaming-2

ការប្រើប្រាស់សេវារ៉ូមីង (Roaming Service)

ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ ដែលមានតម្រូវការក្នុងការប្រើប្រាស់សេវាប្រព័ន្ធអ៊ីនធើណិត ក្រៅប្រទេសក្នុងគម្រោងដំណើរកម្សាន្ត ឬធុរកិច្ចផ្សេងៗ…។​ ផ្កាស្លា ផាតនើ សូមធ្វើការលើកយករបៀបប្រើប្រាស់សេវាប្រព័ន្ធអ៊ីនធើណិត ក្រៅប្រទេស (Internet Roaming) របស់ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធទូរសព្ទធំចំនួន៣ ក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងមានពេញនិយមប្រើប្រាស់ និងមានការទទួលស្គាល់ច្រើនជាងគេ។ អាស្រ័យហេតុនេះ សូមប្រិយមិត្តអញ្ជើញជ្រាបព័ត៌មានពីសេវាកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរសព្ទទាំង៣ ដូចខាងក្រោម៖

ទី1-ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Cellcard

កញ្ចប់គម្រោងអ៊ីនធើណិត Roaming តាមតំបន់ដូចជា

-គម្រោងតំបន់អាស៊ាន : $6=1GB/7ថ្ងៃ សូមចុច *1785*1*6#
-គម្រោងតំបន់អឺរ៉ុប : $10=1GB/7ថ្ងៃ សូមចុច *1785*2*10#
-គម្រោងតំបន់អាស៊ី : $15=2GB/7ថ្ងៃ សូមចុច *1785*3*15#
-គម្រោងតំបន់អូសេអានី : $10=1GB/7ថ្ងៃ សូមចុច *1785*4*10#
-គម្រោងតំបន់មជ្ឈឹមបូព៌ា : $10=1GB/7ថ្ងៃ សូមចុច *1785*5*10#
-គម្រោងតំបន់អាមេរិក : $6=1GB/7ថ្ងៃ សូមចុច *1785*6*15#

សម្រាប់ប្រទេសកាណាដា

  • តំលៃហៅចេញក្នុងប្រទេសដែលកំពុងតែរស់នៅ : 50សេន/នាទី
  • តំលៃហៅចេញមកស្រុកខ្មែរិញ : 50សេន/នាទី
  • តំលៃហៅចេញទៅប្រទេសទីបី : 2ដុល្លារ/នាទី
  • តំលៃសំរាប់ការទទួលការហៅចូល : 50សេន/នាទី
  • តំលៃផ្ញើរសារចេញ : 5០សេន/សារ
  • ទទួលសារពីគេ : ឥតគិតថ្លៃ

សម្រាប់ការប្រើប្រាស់គឺមិនមានចុចភ្ជាប់គម្រោងណាមួយឡើយ សម្រាប់ការគិតប្រាក់ប្រើប្រាស់សេវាណាមួយ ដោយផ្អែកលើទឹកប្រាក់គណនីគោលរបស់អ្នក និងតម្លៃដែលមាននៅខាងលើ។

របៀបប្រើប្រាស់ : នេះជាគន្លឹះមួយចំនួនដើម្បីអាចប្រើលេខទូរសព្ទបានយ៉ាងរលូនពេលដែលនៅក្រៅប្រទេស
ដំបូងត្រូវពិនិត្យមើលប្រទេសគោលដៅរបស់អ្នក ហើយភ្ជាប់កញ្ចប់ទិន្នន័យរ៉ូមីងដែលអាចប្រើនៅប្រទេសនោះ បន្ទាប់មកបងត្រូវពិនិត្យ នឹងធ្វើការកំណត់នៅលើទូរស័ព្ទរបស់បង ដូចខាងក្រោម៖

សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS

  • ចូលទៅ Setting
  • ជ្រើសរើស Carrier
  • ជ្រើសរើស Data Roaming On
  • ចុចបិទការជ្រើសរើសប្រព័ន្ធដោយស្វ័យប្រវត្តិ ហើយជ្រើសរើសប្រព័ន្ធដែលសហការជាមួយកញ្ចប់គម្រោងដែលភ្ជាប់។

សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android

  • ចូលទៅកាន់ Setting ហើយជ្រើសរើស Connections
  • ជ្រើសរើស Mobile Network
  • ជ្រើសរើស Data Roaming On
  • ជ្រើសរើសប្រតិបត្តិករបណ្តាញ (Network Operators)
  • ចុចបិទការជ្រើសរើសប្រព័ន្ធដោយស្វ័យប្រវត្តិ ហើយជ្រើសរើសប្រព័ន្ធដែលសហការជាមួយកញ្ចប់គម្រោងដែលភ្ជាប់។

បញ្ជាក់ : សម្រាប់គម្រោងខាងលើមានសពុលភាព ៧ថ្ងៃ និងមិនមានភ្ជាប់ស្វ័យប្រវត្តិនោះទេ។ ក្នុងករណីភ្ជាប់បន្តសូមជ្រើសរើសកញ្ជប់គម្រោងណាមួយខាងលើ (លើកលែងតែប្រទេសកាណាដា) ។

image 53 7

ប្រទេសក្នុងតំបន់ដែលអាចប្រើ កញ្ចប់គម្រោងអ៊ីនធើណិត Roaming ខាងលើបាន

image 2023 10 24 14 29 39

របៀបក្នុងការប្រើប្រាស់សេវាអ៊ីនធើណិត DATA ROAMING

ប្រព័ន្ធ iOS ៖

  1. សូមចូលទៅកាន់ Setting > ចុច Cellular ​​
  2. ចុច ON Cellular Data > ចុចលើ Cellular Data Options
  3. ចុចយក On សម្រាប់ Data roaming ​​បំពេញពាក្យ cellcard នៅលើ APN ​

ប្រព័ន្ធ ANDROID ៖

  1. សូមចូលទៅកាន់ Setting
  2. ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming
  3. បំពេញពាក្យ cellcard នៅលើ APN ​

ព័ត៌មានលម្អិតពីសេវាកម្មសូមចុច : https://www.cellcard.com.kh/kh
ឬ Call Center : 012 812 812

20230410 211507 2

ទី2-ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Smart

កញ្ចប់គម្រោងអ៊ីនធើណិត Roaming ទិន្នន័យគ្មានដែន​កំណត់ប្រចាំថ្ងៃ​ :

-កញ្ចប់ ២ដុល្លារ/ថ្ងៃ រួមមានប្រទេសដូចជា

  • ប្រ៊ុយណេ ថៃ វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា នេប៉ាល់ និងបង់ក្លាដែស។

-ភ្ជាប់គម្រោងសូមចុច : *1700*313#

-ផ្តាច់គម្រោមសូមចុច : *1700*313*0#

-កញ្ចប់ ៥ដុល្លារ/ថ្ងៃ រួមមានប្រទេសដូចជា

  • ក្រូអាត សាធារណរដ្ឋឆេក ដាណឺម៉ាក អាឡឺម៉ង់ ក្រិក ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី លីទុយអានី លុចសំបួ ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ស៊ុយអែត ហូឡង់ អេស្ប៉ាញ ជប៉ុន ហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង ម៉ាកាវ និងចក្រភពអង់គ្លេស។

-ភ្ជាប់គម្រោងសូមចុច : *1700*313#

-ផ្តាច់គម្រោមសូមចុច : *1700*313*0#

-កញ្ចប់ ១០ដុល្លារ/ថ្ងៃ រួមមានប្រទេសដូចជា

  • ចិន ន័រវែស នូវែលសេឡង់ និងហ្ស៊កដានី។

-ភ្ជាប់គម្រោងសូមចុច : *1700*313#

-ផ្តាច់គម្រោមសូមចុច : *1700*313*0#

សម្រាប់ប្រទេសកាណាដា

  • ពេលហៅមកកម្ពុជាវិញ : 6,6ដុល្លារ/នាទី
  • នៅពេលការហៅចេញក្នុងស្រុក (បណ្តាញទាំងអស់) នៅកាណាដា : 2.4ដុល្លារ/នាទី
  • នៅពេលទូរស័ព្ទទៅប្រទេសទី៣ : 6,6ដុល្លា/នាទី
  • នៅពេលទទួលការហៅចូល : 2,4ដុល្លារ/នាទី។
  • នៅពេលផ្ញើ SMS ចេញ : 50សេន/SMS
  • នៅពេលទទួលសារ SMS ចូល : មិនគិតថ្លៃទេ
  • ការប្រើប្រាស់អ៊ីនធើណិត : 2USD/MB (ផ្ទុកឡើង + ទាញយក)

ដើម្បីដំណើរការវាសូមចុច *1700*313# បញ្ជូន (ពេលចុចភ្ជាប់គឺមិនត្រូវបានកាត់ទឹកប្រាក់ទេ)

ដើម្បីលុបចោលវិញ សូមចុច *1700*313*0# បញ្ជូន (ពេលចុចផ្តាច់គឺមិនត្រូវបានកាត់ទឹកប្រាក់ទេ)
បញ្ជាក់ : សូមមេត្តាបើកដំណើរការវាមុនពេលដែលចាកចេញពីប្រទេសកម្ពុជា។

image 54
image 55

របៀបក្នុងការប្រើប្រាស់សេវាអ៊ីនធើណិត DATA ROAMING លើទូរសព្ទ

  • ជំហានទី 1 : ចុចបើក Callular ក្នុងទូរសព្ទដៃអ្នក
  • ជំហានទី 2 : ចុចបើក Data Roaming ក្នុង Cellular Data Option
  • ជំហានទី 3 : ចុចទៅលើ Network Selection
  • ជំហានទី 4 : ចុចបើក Automatic
image 56
image 56 1

ព័ត៌មានលម្អិតពីសេវាកម្មសូមចុច : https://www.smart.com.kh/km/
ឬ Call Center : 010 200 888

20230410 211507 2

ទី3-ក្រុមហ៊ុនប្រព័ន្ធទូរសព្ទ Metfone

កញ្ចប់គម្រោងប្រូម៉ូសិនរ៉ូមីង (Promotion Roaming)

អាស៊ានដាតារ៉ូមីង

  • ដើម្បីភ្ជាប់គម្រោងឥតដែនកំណត់ $1.25/ថ្ងៃ (1GB) សូមចុច : *1521*125#
  • ដើម្បីទិញទិន្នន័យបន្ថែម $1.25/ថ្ងៃ (2GB) សូមចុច : *1521*2#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#
image 56

ទិន្នន័យរ៉ូមីងឥតដែនកំណត់

កាន់តែពិសេស ត្រឹម $1/ថ្ងៃ លោកអ្នកអាចប្រើប្រាស់អ៊ីនធើណិតរ៉ូមីងឥតដែនកំណត់ជុំវិញ 4 ប្រទេស : ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម

  • ដើម្បីភ្ជាប់គម្រោងឥតដែនកំណត់ $1/ថ្ងៃ សូមចុច : *1521*09#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#
image 57

-ទិន្នន័យរ៉ូមីងឥតដែនកំណត់

កញ្ចប់អ៊ីនធើណិតរ៉ូមីងសម្រាប់ដំណើរកម្សាន្តជុំវិញពិភពលោក ដោយចំណាយត្រឹមតែ $5/ថ្ងៃ អ្នកអាចប្រើប្រាស់អ៊ីនធើណិតបានដោយសេរីពេញមួយថ្ងៃជាមួយស៊ីមកាតមិត្តហ្វូនជាមួយប្រទេសដូចជា : ចិន ហុងកុង ម៉ាកាវ ជប៉ុន កូរ៉េ តៃវ៉ាន់ ដាណឺម៉ាក បារាំង អ៊ីតាលី ស្វីស អូស្រ្តាលី កាណាដា និងសហរដ្ឋអាមេរិក

  • ដើម្បីភ្ជាប់គម្រោងឥតដែនកំណត់ $5/ថ្ងៃ សូមចុច : *1521*10#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#
image 59

-អ៊ីនធើណិតរ៉ូមីងនៅប្រទេសឡាវ, ម៉ាឡេស៊ី និងថៃ

សម្រាប់ប្រទេសឡាវ :

  • ដើម្បីភ្ជាប់គម្រោង$2/14ថ្ងៃ សូមចុច : *1521*856*2#
  • ដើម្បីភ្ជាប់គម្រោង$4/30ថ្ងៃ សូមចុច : *1521*856*4#
  • ដើម្បីភ្ជាប់គម្រោង$5/7ថ្ងៃ សូមចុច : *1521*856*5#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#

សម្រាប់ប្រទេសម៉ាឡេស៊ី

  • ដើម្បីភ្ជាប់គម្រោង$2/14ថ្ងៃ សូមចុច : *1521*60*2#
  • ដើម្បីភ្ជាប់គម្រោង$4/30ថ្ងៃ សូមចុច : *1521*60*4#
  • ដើម្បីភ្ជាប់គម្រោង$5/7ថ្ងៃ សូមចុច : *1521*60*5#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#

សម្រាប់ប្រទេសថៃ

  • ដើម្បីភ្ជាប់គម្រោង$2/14ថ្ងៃ សូមចុច : *1521*66*2#
  • ដើម្បីភ្ជាប់គម្រោង$4/30ថ្ងៃ សូមចុច : *1521*66*4#
  • ដើម្បីភ្ជាប់គម្រោង$5/7ថ្ងៃ សូមចុច : *1521*66*5#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#
image 60

អ៊ីនធើណិតរ៉ូមីងនៅប្រទេសវៀតណាម

  • ដើម្បីភ្ជាប់គម្រោង $5/14ថ្ងៃ (5GB) សូមចុច : *1521*84*5#
  • ដើម្បីភ្ជាប់គម្រោង $10/30ថ្ងៃ (10GB) សូមចុច : សូមចុច : *1521*84*10#
  • ដើម្បីផ្តាច់គម្រោង សូមចុច : *1521*097#
  • ដើម្បីឆែកទឹកប្រាក់ សូមចុច : *1521*00#
image 61

របៀបក្នុងការប្រើប្រាស់សេវាអ៊ីនធើណិត DATA ROAMING លើទូរសព្ទ

ប្រព័ន្ធ iOS ៖

  1. សូមចូលទៅកាន់ Setting > ចុច Cellular ​​
  2. ចុច ON Cellular Data > ចុចលើ Cellular Data Options
  3. ចុចយក On សម្រាប់ Data roaming ​​បំពេញពាក្យ Metfone នៅលើ APN ​

ប្រព័ន្ធ ANDROID ៖

  1. សូមចូលទៅកាន់ Setting
  2. ចូលទៅ Navigate to Connections > ជ្រើសរើស Mobile Networks > ចុច On Data Roaming
  3. បំពេញពាក្យ Metfone នៅលើ APN ​

ព័ត៌មានលម្អិតពីសេវាកម្មសូមចុច : Metfone
ឬ Call Center : 097 6 097 097

20230410 211507 2

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

អត្ថបទដោយ ៖ កំប្រ៉ុក (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា