ទ្វីបគឺជាដែនដីធំៗ ដែលចែកទីតាំងភូមិសាស្ត្រដល់មនុស្សរស់នៅ។ ទ្វីបត្រូវបានការដាក់ឈ្មោះ និងចែកជា៧ដូចខាងក្រោមនេះ។

1-ទ្វីបអាស៊ី (ASIA)

មានផ្ទៃដី 44,579,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 48ប្រទេស។ ពាក្យនេះប្រើប្រាស់ដោយក្រិក Ἀσία សម្រាប់ហៅទៅកាន់ប្រទេសនៅខាងកើតសមុទ្រ Aegean ក្បែរដែនដី Anatolia សព្វថ្ងៃប្រទេសតួគី និងតំបន់អាស៊ីកណ្តាលមួយចំនួន។ ដោយបែងចែកជាតំបន់ភូមិសាស្ត្រជាច្រើនដូចជា តំបន់អាស៊ីបូព៌ា, អាស៊ីខាងត្បូង, អាស៊ីអាគ្នេយ៍ និង តំបន់មជ្ឈិមបូព៌ា។
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាស៊ី (ASIA)
2-ទ្វីបអឺរ៉ុប (EUROPE)

មានផ្ទៃដី 10,180,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ៥១ប្រទេស។ ពាក្យនេះក្លាយមកពីពាក្យ “Europa” ។ Europa គឺជាឈ្មោះរបស់នារីម្នាក់ ដែលជាកូនស្រីរបស់ស្តេច Agenor ឬ Phoenix ដែលមានវត្តមានក្នុងរឿងនិទានរបស់ប្រទេសក្រិកបុរាណ។ មតិមួយទៀតដោយលោក Ernest Klein បាននិយាយថា Europe អាចកើតមកពីពាក្យ Ereb ប្រើប្រាស់ដោយក្រុមប្រទេស Sumerian (សព្វថ្ងៃអ៊ីរ៉ាក់) ក្នុងការហៅទៅកាន់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។ Ereb មានន័យថា “ភាពងងឹត” ឬ “ភាពធ្លាក់ចុះ” ។ នេះអាចសំដៅបានថា ប្រទេសក្នុងតំបន់ Sumerian ធ្លាប់មានប្រវត្តិជូជត់ជាមួយប្រទេសខ្លះក្នុងទ្វីបអឺរ៉ុប។ មួយវិញទៀត Ereb ក៏អាចមានន័យសាមញ្ញថា “ដីខាងលិច” ។
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអឺរ៉ុប (EUROPE)
3-ទ្វីបអាមេរិកខាងជើង (NORTH AMERICA)

មានផ្ទៃដី 24,709,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 23ប្រទេសដោយមានប្រទេស ៣ធំៗគឺ ប្រទេសកាណាដា, សហរដ្ឋអាមេរិក និង ប្រទេសម៉ិកស៊ីកូ។
ពាក្យនេះគ្រប់ដណ្តប់ទាំងអាមេរិកខាងជើង និងខាងត្បូង។ អ្នកធ្វើផែនទីបុរាណរបស់អ៊ឺរ៉ុប បានដាក់ឈ្មោះមួយនេះក្នុងការឲ្យកិត្តិយសទៅកាន់លោក Amerigo Vespucci ដែលជាអ្នកនាវាចរដ៏ល្បីជនជាតិអ៊ីតាលីម្នាក់។ លោកមិនមែនជាអ្នកធ្វើដំណើរទៅកាន់ទ្វីបអាមេរិកដំបូងនោះទេ តែគាត់បានសន្មត់ជាលើកដំបូងថា ដែនដីមួយនេះ ជាទ្វីបមួយដែលធំហើយថ្មី សម្រាប់ប្រទេសមហាអំណាចក្នុងទ្វីបអឺរ៉ុបកាលពីពេលនោះ។
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាមេរិកខាងជើង (NORTH AMERICA)
4-ទ្វីបអាមេរិកខាងត្បូង (SOUTH AMERICA)

មានផ្ទៃដី 17,840,000 គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 12ប្រទេស។ (ប្រវត្តិដូចអាមេរិកខាងជើង)
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាមេរិកខាងត្បូង (SOUTH AMERICA)
5-ទ្វីបអាហ្រ្វិក (AFRICA)

មានផ្ទៃដី 30,370,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន 54ប្រទេស ដែលជាចំនួនច្រើនជាងគេ។ ឈ្មោះមួយនេះមានដើមកំណើតមកពីអាណាចក្ររ៉ូមាំង (សព្វថ្ងៃអ៊ីតាលី) ក្នុងការហៅទៅកាន់ប្រទេសទុយណេស៊ីដែលមានទីតាំងនៅខាងត្បូងអាណាចក្រមួយនេះ។ ប្រជាជនរ៉ូមាំងតែងហៅតំបន់នៅខាងត្បូងដែនដីរបស់ខ្លួននោះថា “Africa Terra” ឬ “Land of the Afri” ជាភាសាខ្មែរមានន័យថា “ដែនដីនៃអាហ្វ្រី”។ បច្ចុប្បន្នតំបន់នេះមានក្លាយទៅជាប្រទេសទុយណេស៊ី មានទីតាំងនៅខាងជើងនៃទ្វីបអាហ្វ្រីក និងនៅខាងត្បូងប្រទេសអ៊ីតាលី។ ពាក្យថា “Afri” អាចមានដើមកំណើតនៅប្រទេសក្រិកពីមុនមកទៀត។ បន្ទាប់មក ពាក្យនេះត្រូវបានគេប្រើប្រាស់ទូទាំងទ្វីបអាហ្វ្រិក ដោយសារឥទ្ធិពលប្រជាជនអឺរ៉ុប។
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអាហ្រ្វិក (AFRICA)
6-ទ្វីបអូសេអានី ឬ អូស្រ្តាលី (AUSTRALIA)

មានផ្ទៃដី 8,600,000គីឡូម៉ែត្រការ៉េ និងមានប្រទេសចំនួន ១៤ប្រទេស ដោយក្នុងនោះប្រទេសធំៗ ដែលគេស្គាល់ច្រើនគឺ ប្រទេសអូស្ត្រាលី និង ប្រទេសនូវែលហ្សេឡង់។ Oceania ក្លាយមកពីពាក្យថា Ocean ឬ មហាសមុទ្រធំ។ មួយវិញទៀត វាមានកំណើតមកពីក្រិក Okeanos មានន័យថា ដែនដីដែលព័ទ្ធដោយទឹកសមុទ្រធំ។
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : ទ្វីបអូសេអានី ឬ អូស្រ្តាលី (AUSTRALIA)
7-ទ្វីបអង់តាកទិក (ANTARCTICA)

មានផ្ទៃដី 14,000,000គីឡូម៉ែត្រការ៉េ ប៉ុន្តែមិនមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នោះទេ។ ដំបូង ក្រិកហៅតំបន់ខាងជើងភពផែនដីថា Arktos មានន័យថាខ្លាឃ្មុំ ស ដែលរស់នៅតាមតំបន់ត្រជាក់អាកទិក។ ក្រោយមក រ៉ូមាំងប្រើប្រាស់ពាក្យ Antarktike ឬ Anti-Arctic មានន័យថា “មិនមែនអាកទិក” ឬ “ផ្ទុយពីអាកទិក” សម្រាប់ហៅតំបន់ខាងត្បូងនៃផែនដី។
-ចុចទីនេះដើម្បីអានអត្ថបទបន្ថែមពី : (ANTARCTICA)

-សូមចុច link ដើម្បីអានអត្ថបទពីវប្បធម៌ទូទៅ និងចំណេះដឹងទូទៅ ផ្សេងៗទៀត :
https://phkaslapartner.com/learn/generalknowledgeculture/
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ផ្សាយពាណិជ្ជកម្មពីអាជីវកម្មរបស់លោកអ្នក សូមផ្សាយជាមួយ ផ្កាស្លា ផាតនើ!
អត្ថបទដកស្រង់ដោយ ៖ កំប៉្រុក (ភ្នំ)