co khmerwords

ពន្យល់ពាក្យខ្មែរ “ត្រណោត”

១. ព្យញ្ជនៈ “ត”

“ត” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៤ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ត្រណោត” ដូចខាងក្រោម៖

-ពាក្យ “ត្រណោត” ( ន. ) វល្លិ, ចម្រៀក​ផ្ដៅ, ដើម​រពាក់​ឬ​ខ្សែ​ជាដើម សម្រាប់​ដោត​អ្វី​ៗ​ដែល​គូរ​ដោត​បាន : ត្រណោត​ត្រី, ត្រី​មួយ​ត្រណោត ។ កាស​មួយ​ត្រណោត គឺ​កាស​ចំនួន ១០ តៀន, ក្នុង​មួយ​តៀន​មាន ៦០ កាស, មួយ​ត្រណោត​ត្រូវ​ជា ៦ រយ​កាស, ដប់​ត្រណោត​ហៅ​ថា មួយ​បាច់ មាន ៦ ពាន់​កាស (មាន​ប្រើ​តែ​ក្នុង​សម័យ​ចាយ​កាស) ។ ហៅ ហ្រ្វង្សចាស់ (ancien franc) ប្រទេស​បារាំង​ថា ត្រណោត​ដែរ ហៅ​ដោយ​ធៀប​នឹង​កាស​មួយ​ត្រណោត; ក្នុង​សម័យ​នោះ​មាន​សំដី​ថា ត្រណោត​ខ្មែរ, ត្រណោត​បារាំង ។ ជាប់​មួយ​ត្រណោត ឬ ជាប់​ទោស​មួយ​ត្រណោត (ព. ប្រ.) គឺ​ជាប់​ទោស​ទាំង​មួយ​ពួក​ឬ​ទាំង​មួយ​ក្រុម​រួម​ក្នុង​ពន្ធនាគារ​ជា​មួយ​គ្នា ។ ចាប់​បាន​មួយ​ត្រណោត (ព. ប្រ.) គឺ​ចាប់​ចោរ​បាន​ទាំង​មួយ​ពួក ហើយ​ដាក់​ឃ្នាង​ឬ​ដាក់​ខ្នោះ​ដៃ​ចង​ភ្ជាប់​គ្នា​បណ្ដើរ​ទៅ​កាន់​ទី​ឃុំ​ឃាំង ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា