១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សកល ឬ សាកល” ដូចខាងក្រោម៖
-ពាក្យ “សកល ឬ សាកល” ( អានថា -កៈល៉ៈ ឬ -កល់ ) ( គុ. ឬ កិ. វិ. ) (សំ. ឝកល; បា. សកល) ដែលទួទៅ; ទាំងអស់,ទាំងមូល, ទាំងគ្រប់ : ចំណេះសាកល ចំណេះដែលទួទៅក្នុងលោក ។ ទាំងសកល ឬ ទាំងសាកល ពេញទួទៅទាំងអស់ ។ បែបសាកល បែបឬបែបបទដែលប្រើត្រូវគ្នាក្នុងលោកទាំងមូល ។ ភ្លេងសាកល ភ្លេងដែលមានលំនាំត្រូវគ្នាក្នុងលោកទាំងមូល ។ របស់សាកល របស់ដែលមានទួទៅក្នុងលោកទាំងមូល ។ ល្បែងសាកល ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល; ស្រែកប្រកាសជាសាកល ។ល។ បើរួមជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. សៈ ឬ សា-កៈល៉ៈ, ដូចជា សកលគ្រាម ស្រុកទាំងមូល, ពេញទាំងស្រុក, អស់ទាំងស្រុក ។ សកលជនបទ ជនបទទាំងមូល ។ សកលជម្ពូទ្វីប ជម្ពូទ្វីបទាំងមូល, ពេញទាំងជម្ពូទ្វីប ។ សកលទិន ថ្ងៃទាំងមូល, ពេញមួយថ្ងៃ ។ សកលទ្វីប ទ្វីបទាំងអស់, គ្រប់ទ្វីប ។ សកលលោក ឬ សាកល- លោកទាំងមូល, ពេញទាំងលោក ។ សាកលវិជ្ជា ឬ-វិទ្យា វិជ្ជាសាកល ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ
