co khmerwords

ពន្យល់ពាក្យខ្មែរ “សកល ឬ សាកល”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សកល ឬ សាកល” ដូចខាងក្រោម៖

-ពាក្យ “សកល ឬ សាកល” ( អានថា -កៈល៉ៈ ឬ -កល់ ) ( គុ. ឬ កិ. វិ. ) (សំ. ឝកល; បា. សកល) ដែល​ទួទៅ; ទាំងអស់,ទាំងមូល, ទាំង​គ្រប់ : ចំណេះ​សាកល ចំណេះ​ដែល​ទួទៅ​ក្នុង​លោក ។ ទាំង​សកល ឬ ទាំង​សាកល ពេញ​ទួទៅ​ទាំងអស់ ។ បែប​សាកល បែប​ឬ​បែប​បទ​ដែល​ប្រើ​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល ។ ភ្លេង​សាកល ភ្លេង​ដែល​មាន​លំនាំ​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល ។ របស់​សាកល របស់​ដែល​មាន​ទួទៅ​ក្នុង​លោក​ទាំងមូល ។ ល្បែង​សាកល ល្បែង​ដែល​មាន​បែប​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល; ស្រែក​ប្រកាស​ជា​សាកល ។ល។ បើ​រួម​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សៈ ឬ សា-កៈល៉ៈ, ដូច​ជា សកល​គ្រាម ស្រុក​ទាំងមូល, ពេញ​ទាំងស្រុក, អស់​ទាំង​ស្រុក ។ សកល​ជនបទ ជនបទ​ទាំងមូល ។ សកល​ជម្ពូទ្វីប ជម្ពូទ្វីប​ទាំងមូល, ពេញ​ទាំង​ជម្ពូទ្វីប ។ សកល​ទិន ថ្ងៃ​ទាំងមូល, ពេញ​មួយ​ថ្ងៃ ។ សកល​ទ្វីប ទ្វីប​ទាំងអស់, គ្រប់​ទ្វីប ។ សកល​លោក ឬ សាកល- លោក​ទាំងមូល, ពេញ​ទាំង​លោក ។ សាកល​វិជ្ជា ឬ-វិទ្យា វិជ្ជា​សាកល ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា