co khmerwords

ពន្យល់ពាក្យខ្មែរ “សសរ”

១. ព្យញ្ជនៈ “ស”

“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សសរ” ដូចខាងក្រោម៖

-ពាក្យ “សសរ” ( អានថា ស៏-ស ) ( ន. ) គ្រឿង​ទព្វ​សម្ភារៈ​ជា​ជំហរ​ទ្រ​ឬ​ទប់​គ្រឿង​ប្រុង​ទាំងពួង : សសរ​ឫស្សី, សសរ​ឈើ, សសរ​ថ្ម; សសរ​ផ្ទះ, សសរ​ស្ពាន, សសរ​កី ។ សសរ​កន្លោង សសរ​កណ្ដាល​ដែល​ជា​មេ​លើ​អស់​សសរ​ទាំងពួង ។ សសរ​ខឿន បង្គោល​ខឿន ។ សសរ​ជើង​រៀង សសរ​ជួង​ខាង ។ សសរ​ទ្រូង សសរ​ជួរ​កណ្ដាល ។ សសរ​ប្រឡៅ​មូល សសរ​ឈើ​ដែល​គេ​គ្រាន់​តែ​ច្រាស់​សំបក​ចេញ ហើយ​គេ​ច្រាស់​ឬ​ឈូស​សម្អាត ឲ្យ​មូល​ប៉ុណ្ណោះ ។ សសរ​លញ់ សសរ​ឈើ​ខ្លឹម​ដែល​គេ​ឈូស​ដល់​ខ្លឹម​សម្អាត​ឲ្យ​រលីង​រលោង​មាន​សណ្ឋាន​មូល​ដូច​ទៀន ។ សសរ​សក​អំពៅ សសរ​ឈើ​ដែល​គេ​ចាំង​ឬ​ឈូស​ឲ្យ​មាន​ជ្រុង ៥ ឬ ៦ ជុំ​វិញ ។ សសរ​ស្ដម្ភ (-ស្តំ, ជើង ដ; សំ. ស្ដម្ភ, បា. ថម្ភ, “សសរ”) សសរ​បណ្ដុះ​បន្តុប​លើ​ឆ្នឹម​ទាប​ត្រង់​ល្វែង​បាំង​សាច​វិហារ​ឬ​សាលា​ធំ ។ល។ ព. ប្រ. មនុស្ស​សសរ​ផ្ទះ មនុស្ស​ប្រកាន់​មានះ​រឹងត្អឹង​ពិបាក​ប្រដៅ, មនុស្ស​មុខ​រឹង (បា. ហៅ ថម្ភ​បុគ្គល “បុគ្គល​រឹង​ដូច​សសរ​ផ្ទះ”) ។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ស្រូវ

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា