១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សសរ” ដូចខាងក្រោម៖
-ពាក្យ “សសរ” ( អានថា ស៏-ស ) ( ន. ) គ្រឿងទព្វសម្ភារៈជាជំហរទ្រឬទប់គ្រឿងប្រុងទាំងពួង : សសរឫស្សី, សសរឈើ, សសរថ្ម; សសរផ្ទះ, សសរស្ពាន, សសរកី ។ សសរកន្លោង សសរកណ្ដាលដែលជាមេលើអស់សសរទាំងពួង ។ សសរខឿន បង្គោលខឿន ។ សសរជើងរៀង សសរជួងខាង ។ សសរទ្រូង សសរជួរកណ្ដាល ។ សសរប្រឡៅមូល សសរឈើដែលគេគ្រាន់តែច្រាស់សំបកចេញ ហើយគេច្រាស់ឬឈូសសម្អាត ឲ្យមូលប៉ុណ្ណោះ ។ សសរលញ់ សសរឈើខ្លឹមដែលគេឈូសដល់ខ្លឹមសម្អាតឲ្យរលីងរលោងមានសណ្ឋានមូលដូចទៀន ។ សសរសកអំពៅ សសរឈើដែលគេចាំងឬឈូសឲ្យមានជ្រុង ៥ ឬ ៦ ជុំវិញ ។ សសរស្ដម្ភ (-ស្តំ, ជើង ដ; សំ. ស្ដម្ភ, បា. ថម្ភ, “សសរ”) សសរបណ្ដុះបន្តុបលើឆ្នឹមទាបត្រង់ល្វែងបាំងសាចវិហារឬសាលាធំ ។ល។ ព. ប្រ. មនុស្សសសរផ្ទះ មនុស្សប្រកាន់មានះរឹងត្អឹងពិបាកប្រដៅ, មនុស្សមុខរឹង (បា. ហៅ ថម្ភបុគ្គល “បុគ្គលរឹងដូចសសរផ្ទះ”) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
