+សំណួរទី១២១
តើពាក្យខ្មែរមកពីណា? តើពាក្យកម្ពុជាមកពីណា?
-ចម្លើយទី១២១
ក-នៅក្នុងអំបូរភាសា មនខ្មែររបស់លោក គង់ អិន និងលោក ឡុច ផ្លែង បានបញ្ជាក់ថាខ្មែរយើងស្ថិតនៅក្នុងអំបូរ មនខ្មែរ មនបានរស់នៅតាមតំបន់មេណាមនៃប្រទេសសៀមនឹងរស់នៅតាមទំនាប ឥរាវតីប្រទេសភូមា ចំណែកខ្មែររស់នៅតាមទំនាបនៃទន្លេមេគង្គ ប៉ុន្តែមនបានបាត់បង់ទឹកដីរបស់ខ្លួន តាំងពីស.វទី១៦មកម្ល៉េះ។
ឯលោក រស់ សារេត បានបញ្ជាក់ថាខ្មែរជំនាន់ដើមមានទីក្រុងធំមួយ ឈ្មោះថាក្រុង “ខម” ឧបទ្វីដែនដីសុវណ្ណភូមិ។
ខម=មាស
ខម=កម>ក មេរុ
ខម=កម>កមេ>កមេរុ>ខមេរុ>ក្មេរ>ខ្មេរ>ខ្មែរ។
ចំណែកលោក កេង វ៉ាន់សាក់គាត់ថាខ្មែរគឺជាជនជាតិម្ចាស់ស្រុក ដែលគោរពមេជាធំ ប្រកាន់របបប្រជាធិបតេយ្យ។
មេ ដាក់ផ្នត់ដើម “ក”ឬបុព្វបទ “ក”
ក>កមេ>ក្មេរ>ខ្មេរ>ខ្មែរ
លោក កេង វ៉ាន់សាក់ដដែលថា កម្ពុជា ក្លាយមកពីពាក្យ អ្នកជាគឺជាពូជដែលមិនដែលខ្ញុំគេ ហៅតមកថា កពូជជា>កម្ពុជា។
លោក Gorc Cedes (ហ្សូក សឺដែស) បានបញ្ជាក់ថាតាមសិលាចារឹកបក្សីចាំក្រុងដែលចារនៅក្នុងស.វទី១០ បញ្ជាក់ថាខ្មែរមានឥសីមួយអង្គឈ្មោះឥសី កម្ពុ (ស្វ័យម្ភូ)បានមកជួបនឹងនាងមេរា (ជាអំណាចរបស់ព្រះសិវៈ)
ឥសីកម្ពុ+នឹងនាងមេរាបានក្លាយទៅជាកម្ពុមេរា : បានក្លាយជាកម្ពុជា។
ឥសីកម្ពុ(ស្វ័យម្ភូ)+នាងមេរា=កម្ពុមេរា>កម្ពុជា។
ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ពីសៀវភៅវប្បធម៌ទូទៅដោយ ៖ ទន្សាយ (ភ្នំ)
