១. ព្យញ្ជនៈ “ដ”
“ដ” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី៣ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ដោយ” ដូចខាងក្រោម៖
-ពាក្យ “ដោយ” (កិ.) ព្រមតាម, ប្រតិបត្តិតាម : កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ ។ ជាប់តាម, ជាប់ទៅជាមួយ : អ្នកយកអីវ៉ានទៅ ដោយទាំដសំពត់ហូលរបស់ខ្ញុំមួយទៅផង ។ សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី : គោដោយញីឈ្មោល ។ ស្រឡាញ់ស្នេហ៍សិទ្ធិ : បងឯងនេះ គ្មានស្រីណាគេដោយទេ ។
-ពាក្យ “ដោយ” (អា. និ.) នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាមនាម, ដូចពាក្យថា : ធ្វើការដោយដៃ, ដើរដោយជើង ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
