១. ព្យញ្ជនៈ “ច”
“ច” ជាព្យញ្ជនៈទី១ ក្នុងវគ្គទី២ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ចង្រៃ” ដូចខាងក្រោម៖
-ពាក្យ “ចង្រៃ” (អានថា ចង់-រ៉ៃ) (ន.) ឧបទ្រព គឺសភាពដែលបង្អាប់ស្រីសួស្ដី, ដែលបណ្ដាលឲ្យមានទុក្ខ, មានកង្វល់, មានភយន្តរាយ : មានតែបុណ្យកុសលដែលបុគ្គលសាងសន្សំប៉ុណ្ណោះទេ ទើបអាចរំងាប់ អាចដេញកំចាត់ចង្រៃបាន ។ ចង្រៃចង្រក ចង្រៃរួបរឹតដោយអាការផ្សេងៗ ។ អាចង្រៃ! សំដីជេរដោយទ្រគោះមើលងាយ ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
