co khmerwords

ពន្យល់ពាក្យខ្មែរ “គន្ធ”

១. ព្យញ្ជនៈ “គ”

“គ” ជាព្យញ្ជនៈទី៣ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “គន្ធ” ដូចខាងក្រោម៖

-ពាក្យ “គន្ធ” (គន-ធ) (ន.) (សំ. បា.) ក្លិន, គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដ៏ទៃ អ. ថ. គ័ន-ធៈដូចជា គន្ធជាត (គ័ន-ធៈ-ជាតិ) ក្លិន, គ្រឿងក្រអូប។ គន្ធពាណិជ ឬ គន្ធវាណិជ (គ័ន-ធៈ-ជាតិ, -វានិច) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកក្រអូប ឬ ប្រេងក្រអូបផ្សេងៗ។ គន្ធពិដោរ (គ័ន-ធៈ- ឬ​ គន់-ធៈ-) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ, (ម. ព. ពិដោរ ផង)។ គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា