១. ព្យញ្ជនៈ “ង”
“ង” ជាព្យញ្ជនៈទី៥ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “ង៉ក់” ដូចខាងក្រោម៖
-ពាក្យ “ង៉ក់” (កិ. វិ.) ពាក្យសម្រាប់ចម្រើនពាក្យឈប់ឥតរៀមឲ្យវិសេសឡើង : ឈប់ង៉ក់, ទច់ង៉ក់ គឺឈប់ ឬទច់ដោយទប់ល្បឿនពេញទំហឹងឲ្យនឹងនៅ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
