co khmerwords

ពន្យល់ពាក្យខ្មែរ “គន្លាស់”

១. ព្យញ្ជនៈ “គ”

“គ” ជាព្យញ្ជនៈទី៣ នៃព្យញ្ជនៈទាំង៣៣តួ ក្នុងវគ្គទី១

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “គន្លាស់” ដូចខាងក្រោម៖

-ពាក្យ “គន្លាស់” (កិ.) និយាយផ្ទុយពាក្យ ថាត្រឡប់ឡើងវិញទើបមានន័យច្បាស់ថា ជានេះជានោះ, ដូចគន្លាស់ថា តានៅ? (=ទៅណា?); ម៉ាពីនក? (=មកពីណា?); ភឹកភឹក (=ផឹកទឹក); សាយប៊ី (ឲសុីបាយ) ជាដើម។ (កិ. វិ) និយាយគន្លាស់។ (គុ.) ពាក្យគន្លាស់, សំដីគន្លាស់។​ ចាស់ទុំហាមថា កុំនិយាយគន្លាស់លើពាក្យពុំសមគួរ ឬលើពាក្យអាសគ្រាម ព្រោះនាំឲ្យគេរង្គៀស ឲ្យគេរិះគន់និន្ទាថាព្រហើន។​ ពាក្យគន្លាស់ពុំសមគួរនោះ កាលបើយើងនឹករកទៅគង់តែឃើញមាន។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា