១. ព្យញ្ជនៈ “ម”
“ម” ជាព្យញ្ជនៈទី៥ ក្នុងវគ្គទី៥ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “មិច” ដូចខាងក្រោម៖
-ពាក្យ “មិច” (កិ.) ប៉ប្រិចភ្នែកខ្លាំងសម្ដែងអាការជាសញ្ញាឲ្យអ្នកដទៃដឹងក្នុងដំណើរអ្វីមួយ, ប៉ប្រិចភ្នែកខ្លាំងឲ្យសញ្ញាគ្នា : មិចភ្នែកមិនឲ្យព្រមតាម ។ បិចយ៉ាងធ្ងន់ដៃ : មិចថ្ពាល់កូនក្មេង ។ មិចមួល ឬ មួលមិច ចាប់មួលបិច ដោយធ្ងន់ដៃ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
