១. ព្យញ្ជនៈ “ល”
“ល” ជាព្យញ្ជនៈទី៣ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “លជ្ជី” ដូចខាងក្រោម៖
-ពាក្យ “លជ្ជី” (អានថា ល័ច-ជី) (ន. ឬ គុ.) ដែលមានសេចក្ដីខ្មាស, អ្នកមានខ្មាស : មនុស្សលជ្ជី ។ បើស្ត្រីជា លជ្ជិនី (ព. ផ្ទ. អលជ្ជី, អលជ្ជិនី) ។ លជ្ជីភាព (បា. លជ្ជិ-ភាវ) ភាព, ដំណើរ របស់អ្នកមានសេចក្ដីខ្មាស (ព. ផ្ទ. អលជ្ជីភាព) ។ល។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
