co khmerwords

ពន្យល់ពាក្យខ្មែរ “វិបត្តិ”

១. ព្យញ្ជនៈ “វ”

“វ” ជាព្យញ្ជនៈទី៤ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ

+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “វិបត្តិ” ដូចខាងក្រោម៖

-ពាក្យ “វិបត្តិ” (អានថា -បុ័ត-តិ ឬ -ប័ត) (ន.) សេចក្ដី​ប្រែប្រួល, ដំណើរ​ថ្លោះ​ធ្លាក់, សេចក្ដី​វិនាស, អន្តរាយ, វិបរិត, ដំណើរ​ទទួល​គ្រោះ​ថ្នាក់, ការ​រង​ទុក្ខ​លំបាក, ដំណើរ​ដុនដាប, ទន់​ទាប, ការ​ភ្លាត់​ខុស, ការ​ខុស​ទំនង, ដំណើរ​ហិន​ហោច, លិច​លង់, ធ្លាក់​ខ្លួន, សេចក្ដី​ស្លាប់ : មាន​វិបត្តិ, ប្រទះ​វិបត្តិ, វិបត្តិ​ចរិត ។ វិបត្តិ​ការណ៍ ឬ វិបត្តិ​ហេតុ ហេតុ, ដំណើរ ឲ្យ​កើត​វិបត្តិ ។ វិបត្តិ​មូល ឫស​ឬ​ទី​តាំង​នៃ​វិបត្តិ, ដើម​កំណើត​វិបត្តិ ។ល។

khmer wird 1 4

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។

សូមអរគុណ!!!

ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)

ចែករំលែក

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ សូមប្រិយមិត្តជួយបំពេញបែបបទត្រង់គ្រប់ចំណុចមានសញ្ញា *

អត្ថបទស្រដៀងគ្នា