១. ព្យញ្ជនៈ “វ”
“វ” ជាព្យញ្ជនៈទី៤ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “វិស្វករ” ដូចខាងក្រោម៖
-ពាក្យ “វិស្វករ” (អានថា វិះ-ស្វៈក) (ន.) អ្នកធ្វើការទួទៅ ។ ប្រើដោយសន្មតិសំដៅសេចក្ដីចំពោះ “អធិបតីអ្នកសម្រេចការហត្ថកម្មទួទៅនិង ការបច្ចេកទេសផ្សេងៗ មានការសង់ផ្ទះ, សង់ស្ពាន, លើកថ្នល់, ធ្វើផ្លូវជាដើម សម្រាប់រាជការគ្រប់ប្រទេស (បារ. អ័ងហ៊្សេនីញើរ lngénieur)” : សញ្ញាបត្រវិស្វករ; ទីវិស្វករ; វិស្វករក្រសួងសាធារណការ… (ម. ព. វិស្សកម្ម និង ពិស្ណុការ ផង) ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ទន្សាយ (ភ្នំ)
