១. ព្យញ្ជនៈ “ស”
“ស” ជាព្យញ្ជនៈទី៥ ក្នុងសេសវគ្គ នៃព្យញ្ជនៈទាំង៣៣តួ
+នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណាត (ពុទ្ធសាសនបណ្ឌិត្យ) បានពន្យល់ពាក្យ “សម្លុយ” ដូចខាងក្រោម៖
-ពាក្យ “សម្លុយ” ( អានថា សំ-ល៉ុយ ) ( កិ. ឬ កិ. វិ. ) ស្លៀកសំពត់ឲ្យស្លុយ គឺស្លៀកសំពត់ទម្លាក់ជាយម្ខាងចុះក្រោមទាំងអស់ (បែបយ៉ាង ស្លៀកស្បង់, ស្លៀកសារុង) : សម្លុយសំពត់; ស្លៀកសម្លុយ ។ គុ. ដែលស្លុយចុះ, ដែលផ្ទុយពីចងក្បិន : សំពត់សម្លុយ ។

ក្រុមការងារយើងខ្ញុំ សូមមេត្តាអធ្យាស្រ័យ ចំពោះរាល់កំហុសឆ្គងដែលកើតមាន ទាំងអត្ថន័យ អក្ខរាវិរុទ្ធ និងកង្វះខាតព័ត៌មានលម្អិតផ្សេងៗ… ហើយក៏សូមទទួលយកនូវមតិរិះគន់ ឬយោបល់កែតម្រូវផ្សេងៗរបស់លោកអ្នក ដោយក្តីគោរព និងរាប់អានបំផុត។
សូមអរគុណ!!!
ដកស្រង់ដោយ ៖ ស្រូវ
